Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត​ចុះពិនិត្យមើលទីតាំងឆ្នេរខ្សាច់ថ្មី​

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនៅថ្ងៃទី ២១ ខែតុលា​បានដឹកនាំមន្ត្រីជំនាញ កងកម្លាំង និង​អាជ្ញាធរពាក់ព័ន្ធជាច្រើនរូប នៅក្រោមឱវាទ ចុះទៅពិនិត្យទីតាំងឆ្នេរខ្សាច់នៅមាត់ព្រែកថ្មី​និងគ្រោង​បង្កើតឆ្នេរសមុទ្រថ្មីមួយទៀតនៅពេលឆាប់ៗនាខាងមុខនេះ ដែលស្ថិតនៅក្នុងឃុំជុំគ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ដើម្បីមានភាពទាក់ទាញភ្ញៀវទេសចរណ៍​ឱ្យមកលេងកម្សាន្ត​កាន់តែច្រើន​ហើយ អភិបាលខេត្តក៏បានជំរុញមន្ត្រីជំនាញពាក់ព័ន្ធការងារអភិវឌ្ឍឱ្យបានស្អាតនៅតាមតំបន់ឆ្នេរសមុទ្រឱ្យមានឆ្នេរខ្សាច់ថ្មីជាខេត្តគោលដៅទេសចរណ៍សម្បូរបែបតាមតម្រូវការជូនដល់ភ្ញៀវទេសចរណ៍ដែលមកលេងលំម្ហែកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀតដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា និងមានគម្រោងតភ្ជាប់ទៅគម្រោងពង្រីកផ្លូវ នៅតាមដងព្រែកនិងឆ្នេរខ្សាច់ដែលមានទំហំទទឹង ៦០ម៉ែត្រ ឱ្យឆ្ពោះទៅចូលកាន់តំបន់​ឆ្នេរខ្សាច់សមុទ្រ។

នៅជាមួយគ្នានេះដែររដ្ឋបាលខេត្តក៏បានត្រៀមដីដែលមានទំហំប្រមាណ ៥ហិកតាដែលនៅជាប់មាត់សមុទ្រ ដើម្បីរៀបចំធ្វើជាសួនកម្សាន្តនៅតាមដងព្រែកផងដែរ។

រដ្ឋបាលខេត្ត និងគម្រោងចក្តុវិស័យបង្កើតឆ្នេរខ្សាច់ថ្មីនៃខេត្តកំពតនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដ៍សារៈសំខាន់នោះ គឺការផ្ដល់ចំណូលសម្រាប់ខេត្តយើង និងផ្ដល់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្តផងដែ ហើយថែមទាំងមានការស្នាក់នៅ ក្នុងការហូបចុក សេវាកម្មទេសចរណ៍ផ្សេងៗទៀត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម