ព័ត៌មានជាតិ
លោកបណ្ឌិត លី ឆេង ៖ ការយកចិត្តទុកដាក់រៀនសូត្របន្ថែម នឹងអាចឈានទៅប្រកួតប្រជែងទីផ្សារការងារទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសដើរទាន់សម័យបច្ចេកវិទ្យាឌីជីថល
លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប និងលោកស្រី អញ្ជើញប្រគល់សញ្ញាបត្រភាសាអង់គ្លេសជូនដល់សិស្សប៊ែលធីកម្រិតទី១២ ជំនាន់ទី៥៣ ដល់ទី៦៣។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ សាខាស្ពានអាកាសចោមចៅ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។លោកបណ្ឌិតបានគូសបញ្ជាក់ពីការបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមរបស់យុវជនទាំងអស់ នឹងអាចឈានទៅប្រកួតប្រជែងទីផ្សារការងារទាំងក្នុងស្រុក តំបន់អាស៊ាន និងពិភពលោក ពិសេសដើរទាន់សម័យបច្ចេកវិទ្យាឌីជីថល។

លោកបណ្ឌិតបានថ្លែងចូលរួមអបអរសាទរចំពោះសិស្សជ័យលាភីទាំង ១៥២០នាក់ ដែលបានប្រលងជាប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ហើយបានថ្លែងកោតសរសើរចំពោះសិស្សទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និងស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងសាលា មានវិន័យ សីលធម៌ និងគុណធម៌ល្អ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានលើកឡើងថា ការចេះគោរពបញ្ជា និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និងទទួលបានសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី នាពេលនេះ។

លោកបណ្ឌិត លី ឆេង ក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់លើការរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ក្នុងចាប់យកអាជីពការងារទៅថ្ងៃអនាគត និងការប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសត្រូវដើរឲ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។

ជាមួយគ្នានេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា សិស្សជ័យលាភី នឹងទទួលបានសញ្ញាបត្រចំនួនពីរ គឺ៖១.សញ្ញាបត្រចេញដោយសាលា ប៊ែលធី អន្តរជាតិ និង២.សញ្ញាបត្រចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស។ សញ្ញាបត្រទាំងពីរនេះ ក៏ត្រូវបានដាក់បញ្ចូល ទៅក្នុងវេបសាយរបស់សាលា ប៊ែលធី អន្តរជាតិ ដើម្បីទុកជាឯកសារយូរអង្វែងសម្រាប់សិស្សគ្រប់រូបទាញយកមកប្រើប្រាស់តាមតម្រូវការផងដែរ។

បើតាមលោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៦សាខា (២៤សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២៤៤៦នាក់ និងមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៥៨,១៨៤នាក់ (នារី ២៩,០៩២នាក់)។កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំឡើងតាមកម្មវិធីសិក្សាមុខវិជ្ជាសិក្សាសំខាន់ៗ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។ សិស្សដែលបានបញ្ចប់ថ្នាក់ភាសាអង់គ្លេសទូទៅកម្រិត១២ មានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ និងមានសមត្ថភាពប្រឡងតេស្តអន្តរជាតិបានគ្រប់ៗគ្នា៕






ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


