ព័ត៌មានជាតិ
មន្ត្រី និងអ្នកជំនាញអំពាវនាវឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌
មន្ត្រី និងអ្នកជំនាញ៣រូបខាងវិស័យសារព័ត៌មានបានផ្តាំផ្ញើដល់អ្នកសារព័ត៌មានគ្រប់រូបឲ្យមានការប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជានិច្ច ដើម្បីរក្សាពីវិជ្ជាជីវៈ តម្លៃ និងគុណភាពរបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរឡើង។

កាលដែលអ្នកជំនាញទាំង៣រូបនេះ ធ្វើការផ្តាំផ្ញើដល់អ្នកសារព័ត៌មានបែបនេះ ក្រោយពីអ្នកកាសែតមួយចំនួន ជាពិសេសគឺអ្នកធ្វើការ Live ជាសាធារណៈតែម្តង ដែលមិនបានគោរពតាមគោលការនៃក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនបានត្រឹមត្រូវឡើយ។ បុគ្គលមួយចំនួនបានបង្កជាជម្លោះ និងហិង្សាជាទីសាធារណៈ ប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងបង្កើតឲ្យមានចលាចលនានា ដែលជាហេតុធ្វើឲ្យជះឥទ្ធិពលមិនល្អដល់អ្នកសារព័ត៌មានឯទៀត។
លោក មាស សុភណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានស្នើឲ្យអ្នកសារព័ត៌មានគោរពឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់សារព័ត៌មាន និងត្រូវខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឲ្យកាន់តែប្រសើរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនជានិច្ច ព្រោះវិជ្ជាជីវៈអ្នកកាសែតគឺជាអាវក្រោះដ៏សំខាន់មួយ។

លោក ម៉ៃ ទិត្យថារ៉ា សាស្ត្រាចារ្យសារព័ត៌មានក៏បានផ្តាំផ្ញើដល់អ្នកដែលធ្វើការផ្សាយផ្ទាល់ (Live) ឲ្យមានការគិតគូរជាថ្មី នូវអ្វីដែលគួរ Live ផ្ទាល់ជាព័ត៌មាន និងអ្វីដែលមិនគួរ។ មួយវិញទៀត ពួកគេគួរគោរពដល់ឯកជនភាពជាធំ និងរំលឹកពីវិជ្ជាជីវៈរបស់ខ្លួនឲ្យជាប់លាប់ ដើម្បីផ្តល់តម្លៃដល់ខ្លួនឯង។

ចំណែកលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានលើកជាសារផ្តាំផ្ញើទៅកាន់ពួកគេនូវចំណុចសំខាន់ៗដូចជា អ្នកកាសែតត្រូវតែចងចាំ និងយល់ឲ្យច្បាស់ពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនដើម្បីងាយស្រួលយកទៅអនុវត្ត។ លោកថាអ្នកកាសែតគ្រប់រូបគួរព្យាយាមអភិវឌ្ឍខ្លួនទៅដើរទៅមុខជារើយៗ ដោយក្រលេកមើលបញ្ហានយោបាយ សេដ្ឋកិច្ច និងរឿងសំខាន់ៗក្នុងប្រទេសជំនួសវិញ ដើម្បីឲ្យសមត្ថភាពមានភាពរីកចម្រើនជាជាងការរាយការណ៍ព័ត៌មានណាដែលមិនសូវផ្តល់ជាប្រយោជន៍ដល់ខ្លួនឯង និងសង្គម។

ជាចុងក្រោយគឺប្រជាជននេះហើយ ដែលជាផ្នែកមួយដែលមានឥទ្ធិពលខ្លាំងលើអ្នកសារព័ត៌មាន ត្រូវមើលឲ្យបានវែងឆ្ងាយពីបញ្ហាប្រទេសជាតិគ្រប់វិស័យ ជាជាងតាមដានតែរឿងរបស់បុគ្គលល្បីៗ ដែលមិនបានអ្វីសោះជាការអភិវឌ្ឍខ្លួនឯង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


