ព័ត៌មានជាតិ
ទេសចរកើនឡើងដល់ជាង ៥៣ ម៉ឺននាក់ចេញកម្សាន្តទូទាំងប្រទេសក្នុងសប្តាហ៍ទី៣ខែនេះ
ភ្ញៀវទេសចរក្នុងសប្តាហ៍ទី៣ (ចាប់ពីថ្ងៃទី១៧-២៣ ខែតុលា ២០២២) មានចំនួន៥៣២,៤៥៥នាក់ ក្នុងនោះភ្ញៀវជាតិ៥០៥,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៧,៣៣៨នាក់ បានចេញកម្សាន្តនៅទូទាំងប្រទេស។

ចំណែកគោលដៅទេសចរណ៍ដែលមានភ្ញៀវទៅកម្សាន្តច្រើនជាង គឺខេត្តពោធិ៍សាត់ មានចំនួន ១៣៧,៧៣៧នាក់ បន្ទាប់មកខេត្តព្រះសីហនុ ១២៩,១៤៧នាក់, ខេត្តក្រចេះ ១២២,៥៣៩នាក់, ខេត្តសៀមរាប ២៧,២៨៣នាក់, រាជធានីភ្នំពេញ ២០,៨៩៨នាក់ និងខេត្តកំពតចំនួន ១៩,៦៩៤នាក់។
ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា មូលហេតុដែលខេត្តពោធិ៍សាត់ មានចំនួនភ្ញៀវទេសចរទៅកម្សាន្តច្រើន ដោយសារខេត្តនេះ បានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២២។ ដោយឡែកខេត្តក្រចេះ ក៏បានរៀបចំពិធីប្រណាំងទូករយៈពេល៣ថ្ងៃផងដែរ ចាប់ពីថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះករ។

រីឯខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ បណ្តាខេត្តផ្សេងទៀត ដែលនៅជាប់បណ្តោយដងទន្លេ បាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូកទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕

-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


