ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីចិន អញ្ជើញប្រគល់ជំនួយទៅលើគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមនីយដ្ឋានប្រវត្តិសាស្ត្រអង្គរ
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិន អំពីគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមនីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប។

នៅក្នុងឱកាសនោះ លោក ជា សុផារ៉ា មានប្រសាសន៍ថា វត្តមានរបស់នាយករដ្ឋមន្ត្រីចិន នាពេលនេះ គឺជាការបញ្ជាក់ជាថ្មីម្ដងទៀត អំពីកិច្ចសហប្រតិបត្តិការមិត្តភាពទ្វេភាគីកម្ពុជា-ចិន ជាប្រពៃណី និងជាយូរលង់ណាស់មកហើយ ដោយគិតចាប់ពីតាំងពីសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ រវាងប្រទេសទាំងពីរ នៅឆ្នាំ ១៩៥៨។

ក្នុងសា្មរតីបន្តមរតកនៃទំនាក់ទំនងដ៏ល្អិតរមួតនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំចិន បានរួមគ្នាប្រឹងប្រែងអស់ពីសមត្ថភាព ពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ រហូតបានដំឡើងទៅជា «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ» តាំងពីឆ្នាំ ២០១០ ហើយលោកនាយករដ្ឋមន្ត្រី លី ខឺឈាង ផ្ទាល់ គឺជាតួអង្គដ៏សំខាន់មួយរូប នៅក្នុងការសម្រេចគោលបំណងដ៏ពិសិដ្ឋនេះ ចាប់តាំងពីឆ្នាំ ២០១៣ មក៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ