ព័ត៌មានជាតិ
សម្ដេចតេជោ លើកឡើងអំពីមូលហេតុ ដែលមេដឹកនាំពិភពលោក មកប្រជុំនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានចំនួន ៣លើករួចមកហើយនោះ បានលើកឡើងអំពីមូលហេតុ ដែលមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោក មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា នាឆ្នាំ ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកានេះថា ដោយសារតែប្រទេសកម្ពុជា មានសន្តិភាព និងគ្មានអំពើភេរវកម្មនោះ ទើបធ្វើឲ្យមេដឹកនាំពិភពលោក ហ៊ានមកចូលរួមកិច្ចប្រជុំនាពេលនេះ។ ម្យ៉ាងទៀត ក៏ដោយសារតែកម្ពុជា អាចគ្រប់គ្រងជំងឺកូវីដ-១៩ បានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាវាមិនមែនជាបទពិសោធន៍ទេ តែត្រូវធ្វើជាក់ស្ដែង…ជាក់ស្ដែងនោះវានៅកន្លែងណាទើបគេមក ទីមួយត្រូវតែធានាសន្តិភាពឲ្យបាន វាមិនដែលនរណាគេមកប្រជុំហើយ នៅក្រោមគ្រាប់ផ្លោងទេ កុំឆ្ងល់ពេក ចឹងសន្តិភាពនៅតែជាបញ្ហាចំបងនៅទីនេះ ត្រូវតែធានាឲ្យច្បាស់នូវសន្តិភាព សម្រាប់មេដឹកនាំ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា សម្រាប់សន្តិភាពមិនមានសង្រ្គាមនោះ គឺជារឿងមួយហើយ តែសន្តិភាពដែលគ្មានភេរវកម្ម ការបាញ់ប្រហារ គឺសំខាន់ណាស់សម្រាប់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលរបស់បណ្ដាប្រទេសនានា ដែលបានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឆ្នាំ ២០២២ នេះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ចំណុចមួយទៀត ដែលធ្វើឲ្យមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកផ្សេងទៀត មកចូលរួមកិច្ចប្រជុំនៅកម្ពុជានាពេលនេះ គឺដោយសារតែកម្ពុជាបានគ្រប់គ្រងនូវការឆ្លងរាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ដោយមេដឹកនាំទាំងនោះ មិនមានភាពភ័យខ្លាចថា ឆ្លងជំងឺកូវីដ-១៩ នោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


