Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី កោតសរសើរប្រជាជនកម្ពុជា

បានផុស

នៅ

ខណៈកម្ពុជាដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយជោគជ័យ ស្របពេលតំបន់អាស៊ាន និងសាកលជួបវិបិត្តផ្ទួនៗមួយចំនួនដូចជា បញ្ហាកូវីដ-១៩ បញ្ហាផ្ទៃក្នុងមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាកូរ៉េខាងជើង បញ្ហារុស្ស៊ី អ៊ុយក្រែន ជាដើម, សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២នេះ សូមកោតសរសើរប្រជាជនកម្ពុជា ដែលយោគយល់ ចូលរួមសហការរក្សាសណ្ដាប់ធ្នាប់បានយ៉ាងល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព បង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជោគជ័យនេះជាកិត្តិយស និងមោទនភាពដ៏ធំធេងសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងកោតសរសើរ និងអរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលផ្ដល់ការយោគយល់ និងជួយសហការសម្រាប់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ។ ខ្ញុំពិតជាមានការពេញចិត្តចំពោះកម្លាំងសន្តិសុខរបស់យើងដែលមានសមត្ថភាពគ្រប់គ្រាន់ការពារថ្នាក់ដឹកនាំពីចម្ងាយ មកប្រទេសរបស់យើងដោយសុវត្ថិភាព”។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធដែលបានបំពេញកិច្ចការងារដ៏ល្អ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យនេះ។

គួរបញ្ជាក់ថា ដើម្បី​ធានា​នូវ​ការ​រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទីក្រុង​ភ្នំពេញ​ចំនួន ៥​ខ្សែ ដូចជា ​មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះមុនីវង្ស ផ្លូវជាតិ​លេខ​៦ ដែល​ចូល​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​វិថី​ឧកញ៉ា​ឃ្លាំងមឿង ជាដើម ព្រមទាំងបាន​ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​តាម​ដង​ទន្លេសាប ទន្លេមេគង្គ​លើ ​ហាមឃាត់​ការ​បង្ហោះ​ខ្លែង និង​ឧបករណ៍​ថត​ដែល​បំពាក់​លើ​យន្តហោះ​បញ្ជា ឬ​ដ្រូន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច​បិទ​ក្លឹប​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ១៤​ទីតាំង ​ជា​បណ្ដោះអាសន្ន​រយៈពេល ៦​ថ្ងៃ​ តាំងពីមុនកិច្ចប្រជុំចាប់ផ្ដើមមួយថ្ងៃ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៥៨ នាទីutes មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម