ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ វាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ បានជួយគាំទ្រដល់កម្ពុជាក្នុងវិស័យអប់រំ
បណ្ឌិតសាភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍទាំងអស់ ជាពិសេសភាពជាដៃគូសម្រាប់ការអប់រំ ដែលបានជួយគាំទ្រដល់កម្ពុជាក្នុងវិស័យអប់រំ ដែលជាវិស័យមួយមានវិសាលភាពធំធេង ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមឆត្រនៃផែនការ យុទ្ធសាស្ត្រវិស័យអប់រំ និងការធ្វើកំណែទម្រង់វិស័យអប់រំគ្រប់កម្រិត ទទួលបានលទ្ធផលជាបន្តបន្ទាប់។

អគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូអភិវឌ្ឍន៍គម្រោង បានរៀបចំសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយលទ្ធផល និង ឧត្តមានុវត្តន៍កម្មវិធីភាពជាដៃគូ សកលសម្រាប់ការអប់រំដំណាក់កាលទី៣ (GPE-3)” ក្រោមអធិបតីភាព បណ្ឌិតសាភាចារ្យ ហងជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សមាជិកក្រុមការងារ GPE-3 ដៃគូអភិវឌ្ឍនានា នាយកវិទ្យាស្ថានគរុកោសល្យ នាយកសាលាគរុកោសល្យ នាយកសាលា និងគ្រូបង្រៀនបឋមសិក្សាមកពីរាជធានី-ខេត្ត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

បណ្ឌិតសាភាចារ្យ រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ដៃគូអភិវឌ្ឍទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និតអនុវត្តនូវគម្រោងទាំងមូល ហើយភាពជាដៃគូសាកលសម្រាប់ការអប់រំ (GPE) នេះ ត្រូវបានប្រើប្រាស់សម្រាប់អនុវត្តផ្នែកផ្សេងៗ នៃកំណែទម្រង់សាលារៀន កំណែទម្រង់ការគ្រប់គ្រងបុគ្គលិក កំណែទម្រង់មុខងារសាធារណៈ ក៏ដូចជាកំណែទម្រង់សាលាគរុកោសល្យ។

គួរបញ្ជាក់ថា កម្មវិធីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ ដំណាក់កាលទី៣ (GPE3) ជាហិរញ្ញប្បទានឥតសំណងពហុភាគីដែលកម្ពុជាទទួលបាន។ GPE3 ផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគ្រូឧទ្ទេស និងពង្រឹងសមត្ថភាពគ្រូបង្រៀន ដែលអនុវត្តតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២៕


-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


