ព័ត៌មានជាតិ
លម្អិតឃាតកម្ម មុនសម្លាប់យុវតី ១៨ ឆ្នាំ ជនល្មើសប្រើល្បិចឲ្យក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំទៅទិញបារី
កណ្តាល៖ ករណីឃាតកម្មនៅក្រុងតាខ្មៅខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង១០នាទីព្រឹក ជនល្មើសត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ។
ជនរងគ្រោះមានឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ-សង្កាត់កើតហេតុ។ ជនសង្ស័យឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល៦និង៣០នាទី ព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់ជនរងគ្រោះមានឪពុកម្តាយ និងប្អូនប្រុស បាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះ និងប្អូនប្រុសម្នាក់ឈ្មោះ ផេង រិនណារ៉ុង អាយុ១០ឆ្នាំ នៅបន្ទប់ជួល។

បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុស ឱ្យជិះកង់ទៅទិញបាយស្រូបយកមកហូបទាំងអស់គ្នា។ នៅពេលទិញបាយរួចប្អូនប្រុសក៏យកបាយមកឱ្យជនរងគ្រោះវិញ ក៏ឃើញជនរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ។ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថា កុំអាលទាន់ចូល ចំណែកជនសង្ស័យក៏បានប្រើប្អូនជនរងគ្រោះឱ្យទៅទិញបារីសេកចំនួន៥០០រៀល។ ក្រោយពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីឱ្យ រួចក៏ចូលទៅមើលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែកហៅជនសង្ស័យឱ្យមកជួយមើល ហើយជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងឱ្យមកជួយមើលទៀត បន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅពេទ្យតែម្តង។
តាមចម្លើយជនសង្ស័យបានឆ្លើយសារភាព ពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ចាក់សម្លាប់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និងពោះបណ្តាយឱ្យដេកស្លាប់ក្នុងថ្លុកឈាមប្រាកដមែន។
ជនសង្ស័យបានបន្តថា ធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយឱ្យបានដឹង និងថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


