ព័ត៌មានជាតិ
អភិបាលខេត្តកំពតចុះដោះស្រាយដីព្រៃសហគមន៍ជាមួយប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាស
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២បានអញ្ជើញចូលរួមពិធីចុះដោះស្រាយដីព្រៃសហគមន៍ចំនួន ១៤ ហិកតា ជាមួយនឹងប្រជាពលរដ្ឋដែលធ្លាប់បានអាស្រ័យផលនៅលើដីព្រៃសហគមន៍ ពលរដ្ឋមកពីភូមិចំនួន ២ ទី១ ភូមិសង្កែក្ដួច ទី២ ភូមិភ្នំតូច ស្ថិតនៅក្នុង ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

លោក ម៉ៅ ធនិនថា លោកនឹងចុះទៅមើលដំណុះឈើនៅក្នុងព្រៃ និងដំណុះដែលដាំនោះគឺអាចវាយតម្លៃបានហើយថាដំណុះឈើណាដែលប្រជាពលរដ្ឋប្រឹងប្រែងថែទាំដាំកូនឈើ អ្នកដែលបានទៅប៉ះពាល់កូនឈើរបស់ពលរដ្ឋដែលគាត់ធ្លាប់ថែទាំគឺត្រូវតែសងចំណង។

លោកអភិបាលខេត្តកំពតមានប្រសាសន៍ថា ដីដែលបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមជាមួយនឹងខណ្ឌរដ្ឋបាលព្រៃឈើដែលមានទំហំដីចំនួន១៤ហិកតានេះ លោកនឹងយកពីខណ្ឌរដ្ឋបាលព្រៃឈើមកវិញ និងបង្វិលទៅឱ្យលោកមេភូមិទទួលខុសត្រូវដោយមានការចូលរួមគ្រប់គ្រងជាមួយបងប្អូនប្រជាពលរដ្ឋដែលមានប៉ុន្មានភូមិនៅទីនេះទាំងអស់គ្នាគេដើម្បីសម្រាប់យកមកប្រើប្រាស់ជាផលប្រយោជន៍រួមសម្រាប់តាមតម្រូវការដ៍ចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងភូមិត្រូវយកមកប្រើប្រាស់សម្រាប់ធ្វើជាសាលារៀន ឬជាកន្លែងបញ្ចុះសព ជាកន្លែងបូជាសព ហើយនៅក្នុងទីតាំងនេះបើសិនជាក្រោមការផ្ដល់ឱ្យនេះបងប្អូនប្រជាពលរដ្ឋមានតម្រូវការធ្វើអ្វីមួយនៅថ្ងៃណាឯកឧត្តមអភិបាលខេត្តនឹងមានកាចូលរួមថវិកាជាមួយបងប្អូនប្រជាពលរដ្ឋយើងដែរ។

ដោយឡែកនៅចុងក្រោយនេះឯកឧត្តមអភិបាលខេត្តបានដំណោះស្រាយបញ្ចប់ជូនដល់ប្រជាពលរដ្ឋហើយរួចក៏បានផ្ដល់ជូននៅអំណោយក្នុងម្នាក់ទទួលបានសារ៉ុងមួយគ្រប់ទាំងអស់គ្នាផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


