Connect with us

ព័ត៌មានជាតិ

បុក​រះ​ម៉ូតូ​ពីរ​គ្រឿង​កំពុង​ឈប់​លើ​ចិ​ញ្ចើ​ម​ផ្លូវ​ប​ណ្តា​ល​ឱ្យស្លាប់​មនុ​ស្ស២នាក់​

បានផុស

នៅ

មនុស្ស​ពីរ​នាក់ ​បាន​​បាត់​បង់ជីវិត​ភ្លាមៗ បន្ទាប់ពី​​រថយ​ន្តម៉ាកឡិចស៊ីសមួយគ្រឿង បើក​បោះ​ពួយ​យ៉ាង​លឿន ​ជ្រុល​ទៅ​បុក​ម៉ូតូជនរងគ្រោះទាំង​កំរោល​ ត្រង់ចំណុច​ផ្លូវ​កោង​មួយ​ក​ន្លែង ខណៈ​ដែល​ភាគី​ម៉ូតូ​កំពុង​ឈប់​នៅ​លើ​ចិញ្ចើមផ្លូវ​ដើម្បី​ទិញ​ម្ហូប ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង បារាំង អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់ថា ហេតុការណ៍​នេះ​បានកើត​ឡើង ក្នុង​ភូមិ​សាស្ត្រភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបា​ត់ដំបង កា​លវេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃទី​៥​ ខែមករា ឆ្នាំ២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ៥៧បេ រវាង​រថយន្ត​ម៉ាក​លុច​ស៊ីស RX 330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2J.7693 ជាមួយនិង​ម៉ូតូ​ចំនួន២គ្រឿង ។​

លោក​អធិការ​បាន​បន្តថា ករណីនេះកើតឡើងដោយសាររថយន្ដបង្ក បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ ពេលមកដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង ​ទំនងជា​បាត់បង់​ម្ចាស់ការ ក៏​ជ្រុល​ទៅបុក​​ម៉ូតូ​ចំនួន២គ្រឿង ដែល​ម្ចាស់​ម៉ូតូ​កំពុង​ឈប់​នៅលើ​ចិញ្ចើមផ្លូវ​ដើម្បី​ទិញ​ម្ហូប និង​បណ្ដាលឲ្យ​រថយន្ដក្រឡាប់ បន្ទាប់មកអ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ពីកន្លែងកើតហេតុតែម្ដង។​

ជនរងគ្រោះ​ទាំង​២​នាក់​នោះ មាន​ម្នាក់​ជា​មន្ត្រី​យោធា ឈ្មោះ អន លឿ នៅ​អង្គភាព​វរ ៥៣៣ និង​ម្នាក់​ទៀត ជា​កម្មករ​ចំណាកស្រុក ដែល​ទៅ​ស្នាក់នៅធ្វើ​ការដក​ដំឡូង​មី នៅ​តំបន់​នោះ។

ក្រោយ​ហេតុការណ៍​ភ្លាមៗ សមត្ថកិច្ច​បានមក​ត្រូត​ពិនិត្យ​កន្លែងកើតហេតុ។​ ចំណែក​សាកសព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម