ព័ត៌មានជាតិ
ភរិយាឯកឧត្តម ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទមុន្នី រៀនចប់ថ្នាក់បណ្ឌិតនៅអង់គ្លេស
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានចំណងអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ពេជ ចន្ទមុន្នី និងមានបុត្រចំនួន ៣រូប។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអតីតនិស្សិតកម្ពុជាដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក។ ក្រៅពីសញ្ញាបត្រផ្នែកយោធា ឯកឧត្តម ក៏មានសញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងបានបញ្ចប់សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស នៅឆ្នាំ២០០៨។
ឧត្តមភរិយារបស់ឯកឧត្តមគឺលោកជំទាវ ពេជ ចន្ទមុន្នី ជាអតីតនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រឱសថនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ ខណៈលោកជំទាវក៏បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកសុខភាពសាធារណៈ នៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក និងសញ្ញាបត្របណ្ឌិតឱសថសាស្ត្រ នៅសាកលវិទ្យាល័យ London ចក្រភពអង់គ្លេស ផងដែរ។

បច្ចុប្បន្ននេះ លោកជំទាវ ពេជ ចន្ទមុន្នី មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលសមាគមគ្រូពេទ្យនេះបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដើម្បីបេសកកម្មការងារមនុស្សធម៌ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាល លោកជំទាវ ពេជ ចន្ទមុន្នី បានយកចិត្តទុកខ្ពស់ ហើយតែងតែដឹកនាំក្រុមគ្រូពេទ្យដោយផ្ទាល់ ដើម្បីចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អំឡុងពេលនៃការរាតត្បាតដ៏សាហាវជំងឺកូវីដ១៩ លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានទទួលភារកិច្ចជាប្រធានដឹកនាំក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ដែលកាលណោះ លោកជំទាវ បានចុះបំពេញការងារនេះដោយផ្ទាល់នៅទីតាំង និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺទាំងថ្ងៃទាំងយប់ មិនគិតពីការនឿយហត់។
ក្រៅពីនេះ លោកជំទាវ ក៏មានតួនាទីមួយចំនួនទៀតដូចជា ឧត្តមទីប្រឹក្សានៃកាយរឹទ្ធិជាតិកម្ពុជា ស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា រួមទាំងការងារសង្គម និងមនុស្សធម៌ផ្សេងៗជាច្រើនទៀត ផងដែរ។

គួរជម្រាបដែរថា លោកជំទាវ ពេជ ចន្ទមុន្នី គឺជាកូនស្រីរបស់ឯកឧត្តម ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់