ព័ត៌មានជាតិ
Air Asia គ្រោងបង្កើតក្រុមហ៊ុនអាកាសចរនៅកម្ពុជាមានឈ្មោះ Air Asia Cambodia
តំណាងក្រុមហ៊ុនអាកាសចរណ៍ Air Asia បានជួបពិភាក្សាជាមួយមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលើគម្រោងបង្កើតក្រុមហ៊ុនអាកាសចរ Air Asia នៅកម្ពុជា មានឈ្មោះថា Air Asia Cambodia។

កម្ពុជាជាប្រទេសទី ៥ ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ក្រុមហ៊ុន Air Asia មានគម្រោងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបាន ៣-៤លាននាក់/ឆ្នាំ តាមក្រុមហ៊ុនរបស់ខ្លួន ដោយជំហានដំបូងគ្រោងដាក់ដំណើរការយន្តហោះចំនួន ០៤ គ្រឿង ដែលជាប្រភេទ Boeing A321 ដោយតភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន, ចិន និងឥណ្ឌា និងគោលដៅក្នុងស្រុកពីរាជធានីភ្នំពេញ-សៀមរាប-ខេត្តព្រះសីហនុ។
មន្រ្តីក្រសួងក្រសួងទេសចរណ៍រំពឹងទុកថា ការវិនិយោគរបស់ក្រុមហ៊ុន Air Asia នឹងនាំមកនូវទេសចរបន្ថែមទៀតមកទស្សនាកម្ពុជា ពិសេសបានចូលរួមផ្សព្វផ្សាយពីគោលដៅរបស់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


