ព័ត៌មានជាតិ
ក្រុមសហគ្រិនខ្មែរ និងអង្គការជាតិអន្តរជាតិរួមគ្នាពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា
ភ្នំពេញ ៖ សហគ្រិនខ្មែរ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈ អង្គការផេកកម្ពុជា ( PACT Cambodia) ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ Cambodia) និងស្វីសខន់ថាក់ បានរួមសហការគ្នារៀបចំសន្និសីទប្រចាំឆ្នាំជាលើកដំបូងស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO) កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Hayatt Phnom Penh ដោយមានអ្នកចូលរួមប្រមាណ ១៥០នាក់ មកពីស្ថាប័ន និងអង្គការនានាជិត១០០ ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សហគ្រិនខ្មែរ សង្ឃឹមថា វេទិកាថ្នាក់ជាតិដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែប្រសើរនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រភាគីពាក់ព័ន្ធនានាក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីជួបប្រជុំគ្នា និងពង្រឹងបណ្តាញទំនាក់ទំនងសម្រាប់កិច្ចសហការបន្ថែមទៀត ដែលអាចជួយបំពេញបន្ថែមគ្នាទៅវិញទៅមក និងកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងសម្បូរបែបជាងមុន ។ គម្រោងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព (EEB) មិនមែនផ្តោតលើការចម្លងកិច្ចការដែលកំពុងដំណើរការនោះទេ ប៉ុន្តែ EEB យកចិត្តទុកដាក់លើការស្វែងរកសមាសធាតុថ្មីៗ ដែលជាតម្រូវការនៅក្នុងប្រព័ន្ធអេកូឡូស៊ី រួមទាំងអាចចែករំលែក និងដោះស្រាយបញ្ហាប្រឈមទាំងនោះបាន ។
CAMESCO មានគោលបំណងបង្កើតបណ្តាញរវាងភាគីពាក់ព័ន្ធ ដែលមានគំនិតដូចគ្នា ដើម្បីពង្រឹងសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីវិនិយោគនៅកម្ពុជា ។ នេះបង្ហាញពីការអនុវត្តល្អៗ ក្នុងការលើកកម្ពស់កិច្ច សហការ និងការកសាងទំនុកចិត្ត និងជំរុញវប្បធម៌សហគ្រិនភាពក្នុងចំណោមអង្គការគាំទ្រសហគ្រិន (ESOs) និងតួអង្គពាក់ព័ន្ធនានា ។
លោកស្រី សាប៊ីន យ៉ៅគ្គឺស នាយកប្រចាំប្រទេស នៃអង្គការផេកកម្ពុជា បានលើកឡើងថា យើងរួមគ្នា ប្រមូលផ្តុំតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីទាំងអស់ ដើម្បីចែករំលែក និងសិក្សាពីគ្នាទៅវិញទៅមកឈ្វេងយល់កាន់តែច្បាស់ពីតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យតួអង្គទាំងអស់អាចពង្រឹងសេវាកម្មរបស់ខ្លួន កំណត់ចន្លោះខ្វះខាត និងកសាងចំណុចខ្លាំងដែលមានស្រាប់ ។ គម្រោង WE Act ដែលទទួលបានការគាំទ្រពី USAID ផ្តោតលើការគាំទ្រសហគ្រិនស្ត្រី និងធានាថា តម្រូវការរបស់ពួកគេត្រូវបានដឹងឮ និងដោះស្រាយ ។

លោក Rajiv Pradhan នាយកប្រចាំប្រទេស នៃអង្គការ ស្វីសខន់ថាក់ និងជានាយកគម្រោង EEB បានមានប្រសាសន៍ថា ឆ្នាំនេះ គឺជាឆ្នាំដ៏អស្ចារ្យដែលតួអង្គទាំងអស់បានមកជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីការប្រឈមសំខាន់ៗ និងរួមគ្នាស្វែងរកដំណោះស្រាយដើម្បីគាំទ្រគ្នាទៅវិញទៅមក និងជំរុញការវិនិយោគសម្រាប់សហគ្រាសដែលទើបចាប់ផ្តើម នឹងរីកចម្រើនស្រាប់ក្នុងប្រទេសកម្ពុជា ។ យើងទន្ទឹងរង់ចាំ និងជឿជាក់ថាក្នុងឆ្នាំ ២០២៣ សកម្មភាពសំខាន់ៗជាច្រើនទៀត នឹងកើតមានឡើង ហើយវិនិយោគិនកាន់តែច្រើនបន្ថែមទៀតនឹងបន្តចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា CAMESCO គឺជាគំនិតផ្តួចផ្តើមមួយនៅក្នុងគម្រោងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព (EEB) ដោយមានការសហការឧបត្ថម្ភពីសហគ្រិនខ្មែរ ដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវតត្ថុ USAID តាមរយៈគម្រោងសហគ្រិននារីសកម្មកម្ពុជា (WEACT) នៃអង្គការផេកកម្ពុជា និងស្វីសខន់ថាក់ ។ ក្រៅពី CAMESCO EEB មានគំនិតផ្តួចផ្តើមសំខាន់ៗពីរផ្សេងទៀតគឺ Give a Day និង បណ្តាញអ្នកកសាងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព (EBN)៕ រ៉ាវុទ្ធ

-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត