ព័ត៌មានជាតិ
មកស្គាល់ឈ្មោះ កោះ ថ្មដុះ និងថ្មប៉ប្រះទឹកទាំង៣៧ នៅខេត្តព្រះសីហនុ
បច្ចប្បន្ននេះខេត្តព្រះសីហនុមានកោះចំនួន៣០ ថ្មដុះចំនួន២ និងថ្មប៉ប្រះទឹកចំនួន៥ នៅតាមបណ្តាក្រុងស្រុកចំនួន៤។ នេះជាការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ធ្នូនេះ។

បើតាមលោក ឃាង ភារម្យ យោងតាមកំណត់ហេតុស្តីពីការសិក្សាស្រាវជ្រាវរាប់ចំនួនកោះ ថ្មដុះ និងថ្មប៉ប្រះទឹកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដែលសហការរវាងក្រុមការងារបច្ចេកទេសរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជាមួយអាជ្ញាធរខេត្តព្រះសីហនុចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៧ដល់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៨ បានរកឃើញកោះចំនួន៣០ ថ្មដុះចំនួន២និងថ្មប៉ប្រះទឹកចំនួន៥។

ក្នុងនោះនៅក្នុងក្រុងព្រះសីហនុមានកោះ៥ និងថ្មដុះចំនួន១មានដូចជា កោះដែកគោល កោះពស់ កោះថាស កោះព្រាប កោះត្រេះ និងថ្មដុះអាចម៍សត្វ។
ក្រុងកោះរ៉ុងមានកោះ ចំនួន១៧ ថ្មដុះ១និងថ្មប៉ប្រះទឹក៤ រួមមានកោះ រ៉ុង កោះបង កោះអូន កោះមូល កោះរ៉ុងសន្លឹម កោះតូច កោះកូន កោះព្រីង កោះដូងក្រៅ កោះវៀរ កោះតាង កោះមួយ កោះដំឡូងកោះពីរលិច កោះពីរកើត កោះពូលោវ៉ៃលិច (កោះតា) កោះពូលោវៃកើត(កោះយាយ) ថ្មដុះត្រងោល ថ្មប៉ប្រះទឹកព្រីង ថ្មប៉ប្រះទឹកសារ៉ាសែន ថ្មប៉ប្រះទឹកចៅ នឹងថ្មប៉ប្រះទឹកឌឺផុនរីហ្វ។
ស្រុកព្រៃនប់មានកោះ៧រួមមានកោះចន្លុះ(កោះប្រើស)កោះក្របី កោះតាគៀវ កោះឬស្សី កោះស្រម៉ោច កោះសំពោចនិងកោះថ្មី។
ស្រុកស្ទឹងហាវមានកោះចំនួន១និងថ្មប៉ប្រះទឹក១ គឺកោះដូងក្នុង និងថ្មប៉ប្រះទឹកអន្លង់ស។
លោក ឃាង ភារម្យ បានបន្តទៀតថា ក្នុងចំណោមកោះទាំង៣០ មានតែកោះចំនួន២ប៉ុណ្ណោះ គឺកោះរ៉ុងនិងកោះរ៉ុងសន្លឹម មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ។ ចំណែកកោះផ្សេងៗទៀត មិនសូវមានប្រជាពលរដ្ឋរស់នៅទេនិងកោះតូចៗខ្លះ មិនមានមនុស្សរស់នៅតែម្តង។
លោកបានបញ្ជាក់ថា ក្នុងចំណោមកោះ ទាំង៣០ មានកោះចំនួន ១៩ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់គោលការណ៍ វិនិយោគ ដល់ក្រុមហ៊ុនឯកជនចំនួន ២៤ក្រុមហ៊ុន ។
ក្នុងនោះនៅក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះចំនួន៤ រួមមានកោះដែកគោល កោះត្រេះ កោះពស់ និងកោះថាស ឬកោះ កោងកាង ។
ចំណែកនៅក្រុងកោះរ៉ុង មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩ រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះអូន កោះបង (កោះសង្សារ) កោះតាង កោះកូន កោះមួយ កោះពីរលិច,កោះពីរកើត ។
រីឯនៅស្រុកព្រៃនប់មានក្រុមហ៊ុនចំនួន១៣ វិនិយោគលើកោះចំនួន៦ រួមមាន៖កោះប្រ៊ីស ឬកោះចន្លុះ កោះស្រមោច កោះក្របី កោះឬស្សី កោះតាកៀវ និងកោះថ្មី ៕ អត្ថបទ៖ សំអឿន





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


