Connect with us

ព័ត៌មានជាតិ

ចិន​ផ្តល់​ជំនួយ​៥​ម៉ឺន​ដុល្លារ​ ដល់​ក្រសួង​អប់រំ​សម្រាប់​រៀបចំ​បណ្ណាល័យ​ឌីជីថល​មេ

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ការរៀបចំ​បណ្ណាល័យ​ឌីជីថល​មេ នៅក្នុង​បណ្ណាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន (​បឹងត្របែក​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​-​ទទួល​ថវិកា​សម្រាប់​ការរៀបចំ​បណ្ណាល័យ​ឌីជីថល​មេនេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦​មករា​ឆ្នាំ​២០២១​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រវាង​លោកស្រី​បណ្ឌិត​សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និង​កីឡា និង​លោក​វេជ្ជបណ្ឌិត នាយ​ឧ​ត្ត​មសេនីយ៍ មាស វី​រិទ្ធ ប្រធាន​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។

ជំនួយ​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ឲ្យ​ក្រសួង​អប់រំ​នេះ​ធ្វើឡើង​តាមរយៈ​ការ​គាំទ្រ និង​សម្របសម្រួល​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

ទឹកប្រាក់​ដែល​ទទួល​បានជា​សែក​នេះ​គឺ​ត្រូវបាន​យកទៅ​បើក​គណនី​នៅ​ធនាគារ​អ​ស៊ី​លីដា សម្រាប់​ចាប់ផ្តើម​ដំណើរការ​គម្រោង​ចាប់ពី​ថ្ងៃទី ០៨ ខែមករា ឆ្នាំ​២០២១​ស្អែក​នេះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម