ព័ត៌មានជាតិ
នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបជនសង្ស័យ២នាក់ ករណីលក់ថ្នាំញៀន៨ប្រភេទផ្សេងគ្នា
ជនសង្ស័យ២នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបាននៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យ .ក១០.នៃមន្ទីរប្រឆាំងគ្រឿងញៀនចុះឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១. ឈ្មោះ មាស ធីតា ភេទប្រុស រស់នៅចំណុចមុខភោជនីយដ្ឋាន ម្លប់ឬស្សី ផ្លូវលេខ៥ សង្កាត់បាលេលីយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងសង្ស័យថ្នាំញៀនអ៊ិចស្ត្រាស៊ីចំនួន ៤៨គ្រាប់ សារធាតុញៀនសង្ស័យប្រភេទ កេតាមីន ចំនួន១៥ កូនថង់តូច ទី២. ឈ្មោះ ស្រេង ឡុងហេង ភេទប្រុស ដែលជាមេខ្លោង រស់នៅចំណុចបន្ទប់លេខE៤៣ ជាន់ទី៤ ផ្លូវបេតុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាងមាន ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន២៣ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្ត្រាស៊ី ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤ថង់សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្ត្រាស៊ី ថ្នាំគ្រាប់ពណ៌លឿងស្រាល ចំនួន៥ថង់ សង្ស័យសារធាតុញៀនប្រភេទអ៊ិចស្ត្រាស៊ី ក្រាមសថ្លាចំនួន១ កូនថង់សង្ស័យសារធាតុញៀន ថ្នាំគ្រាប់ហ្វាយៗមួយបន្ទះចំនួន១០គ្រាប់ សង្ស័យសារធាតុញៀន ជញ្ជីង សម្រាប់ថ្លឹងថ្នាំញៀនចំនួន១ កេតាមីនទឹកចំនួន ១៥០ដបសង្ស័យសារធាតុញៀន សម្ភារៈសម្រាប់សម្ងួតថ្នាំញៀនមួយកំប្លេ។


លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងការចុះបង្ក្រាបនេះ មន្ទីរប្រឆាំងគ្រឿងញៀនតាមប្រមាញ់មុខសញ្ញាពីក្រុងភ្នំពេញ មកដល់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង២នាក់និងវត្ថុតាងប្រគល់ជូនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឪពុកបង្កើតរំលោភកូនអាយុ១៤ឆ្នាំរយៈពេល៤ខែ ត្រូវអ៊ំប្ដឹងឲ្យចាប់ខ្លួន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


