Connect with us

ព័ត៌មានជាតិ

ដើម​ខែ​មករា ​ឆ្នាំ ២០២៣ ការដ្ឋាន​ផ្លូវ​ស្ពាន​ធំៗ​ពីរ​ទៀត ត្រៀម​បើកការ​​សាងសង់

បានផុស

នៅ

ក្រោយ​ផ្លូវជាតិ​លេខ ៣១, ៣៣ និង​លេខ ៤១ បាន​បើក​ដំណើរការ​សាងសង់​ជា​បន្តបន្ទាប់ ​ការដ្ឋាន​ផ្លូវ​ស្ពាន​ធំៗ​ចំនួន​​ពីរ​ទៀត ក៏​នឹង​ត្រៀម​បើក​ដំណើរការ​សាងសង់​នៅ​ដើម​ខែ​មករា​ឆ្នាំ ២០២៣។

គម្រោង​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ នឹង​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ ០២ ខែ​មករា​ ឆ្នាំ​២០២៣។ ទាក់ទង​ការ​បើក​ការដ្ឋាន​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ អាជ្ញាធរ​ខេត្ត​ក៏​បាន​ជូន​ព័ត៌មាន​ពី​ការ​បញ្ចៀស​ចរាចរណ៍​ឆ្លង​កាត់តាមកំណាត់ផ្លូវជាតិ​លេខ​៧៣ ប្រធាតុ -ក្រចេះ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង​០៥:០០នាទីព្រឹក ដើម្បីសម្រួល​កុំ​ឲ្យប៉ះពាល់​ដល់ដំណើរការ​​រៀបចំ​​កម្មវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ខេត្ត​ក្រចេះ​ដែល​គ្រោង​បើក​ការដ្ឋាន​នៅ​ប៉ុន្មានថ្ងៃ​ទៀត​នេះ​មាន​ប្រវែង​សរុប ១១៣១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃ​ដែក ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង ៥៦លានដុល្លារ។ ការ​បើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ ​​ក៏​រួម​បញ្ចូល​ទាំង​ការ​សាងសង់​ផ្លូវ​ត​ភ្ជាប់​ទៅ​ខេត្ត​កំពង់ធំ​ផង​ដែរ។

ដោយឡែក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​មួយ​ទៀត​ ក៏​គ្រោង​បើក​ការដ្ឋាន​នៅ​ខែ​មករា​ឆ្នាំ ២០២៣។ ការដ្ឋាន​ស្ថាបនា​ពង្រីក​​កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ដែល​ទទួល​កម្ចីពីរដ្ឋាភិបាល​ចិន នឹង​ធ្វើ​ពិធី​បើក​ដំណើរការ​សាងសង់​នៅ​ថ្ងៃ ០៩ មករា ឆ្នាំ ២០២៣

ផ្លូវ​នេះ​ចាប់ផ្តើម​សាងសង់​ពីទីប្រជុំជនស្គន់ស្រុកជើងព្រៃ រហូត​ដល់​គល់​ស្ពានគីហ្សូណាក្រុង​កំពង់ចាម មានប្រវែងជាង ៤៥​គីឡូម៉ែត្រ។ កំណាត់​ផ្លូវ​នេះ​នឹង​ត្រូវ​ពង្រីក​ពី ២ គន្លង​ទៅ ៤ គន្លង ខណៈ​បច្ចុប្បន្ន​មាន​លក្ខណៈ​តូច​ចង្អៀត​មិន​អាច​ឆ្លើយតប​ជាមួយ​បរិមាណ​ចរាចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម