ព័ត៌មានជាតិ
សពបុរសស្រវឹងស្រា លោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា រកឃើញហើយ
សពបុរសម្នាក់ ត្រូវគេប្រទះឃើញអណ្តែតទឹកទន្លេ ហើយក៏ដឹកតាមរថយន្តយកទៅវត្តព្រែកលៀប ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ហេតុការណ៍ប្រទះឃើញសពនេះ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៨ ខែមក រាឆ្នាំ២០២១ នៅចំណុចទន្លេសាប មុខផ្សាររាត្រីខណ្ឌដូនពេញ។

គួររំលឹកថា ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ មានករណីបុរសម្នាក់លោតទឹកពីលើស្ពានជ្រោយចង្វា។


បងប្រុសជនរងគ្រោះឈ្មោះ សំ ឧត្ដម បានឲ្យដឹងថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ ត្រូវជាប្អូនប្រុសបង្កើតរបស់គាត់ ឈ្មោះ សំ បញ្ញា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នស្នាក់ នៅផ្ទះជួលនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយប្រពន្ធ។ មានស្រុកកំណើតនៅភូមិព្រៃតាបេស ឃុំពោធិ៏ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រភពដដែលបានបន្តថា មុនកើតហេតុ គឺបុរសគិតខ្លីខាងលើ និងប្រពន្ធបានទៅផឹកស៊ីនៅផ្ទះគាត់ នៅសង្កាត់ព្រែកលាប ដើម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំឲ្យម្តាយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ខណៈពេលហូបចុកស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយប្រពន្ធ ហើយខឹងក៏ឡើងបើកម៉ូតូកង់បីចេញទៅបាត់ ដោយមិនប្រាប់អ្នកណាឡើយ។ លុះរំលងដល់ម៉ោង៩យប់ ក៏មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធបុរសរងគ្រោះប្រាប់ថា បុរសនោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។


ក្រោយកើតហេតុ នៅសល់ម៉ូតូកង់បីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិយកឯកសារមកបញ្ជាក់ ដើម្បីយកម៉ូតូកង់បីនោះត្រលប់ទៅវិញ។ ចំណែកប្រពន្ធនិងសាច់ញាតិបុរសខាងលើ បានត្រឹមស្តាយស្រណោះ និង ជួលទូកគេស្វែងរកសពបុរសនោះមកធ្វើបុណ្យតែរកមិនឃើញ លុះម៉ោង១២ថ្ងៃទី៨ទើបសពអណ្តែតទឹក ហើយស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឌីរៀ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


