ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេងអំពាវនាវដល់អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អាជ្ញាធរត្រូវបង្ក្រាបនិងទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា« បញ្ហាគ្រឿងញៀនបានរីករាលដាលដល់ជនបទកាន់តែច្រើន ដូច្នេះ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនត្រូវបន្ដបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលា»។
ថ្លែងក្នុងកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណសម្បត្តិ នៃគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសត្រូវបន្ដពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ដទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។
យោងតាមសេចក្តីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានឲ្យដឹងថា អាជ្ញាធរត្រូវចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ ឲ្យបានជាអតិបរមា នូវការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃសារធាតុញៀនគ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាម ភូមិ-ឃុំ-សង្កាត់។
ជាងនេះទៅទៀត អាជ្ញាធរ ត្រូវជំរុញបំផុសចលនាអប់រំមហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទជាពិសេស អនុវត្តឲ្យបានទូលំទូលាយនូវខ្លឹមសារទិសស្លោក «បីកុំ-មួយរាយការណ៍» ៖ បីកុំ មានន័យថា កុំពាក់ព័ន្ធ, កុំអន្តរាគមន៍, កុំលើកលែង។ ចំណែក មួយរាយការណ៍ មានន័យថា ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកទុកគ្រឿងញៀន។
បន្ថែមពីនេះទៀត ប្រជាពលរដ្ឋត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អនុវត្តតាមច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន យុទ្ធសាស្ត្រទាំង០៥ នៃផែនការជាតិស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន បទបញ្ជាសារាចរណែនាំ និងផែនការយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល តាមគ្រប់ដំណាក់កាល៕
ដោយ ៖ សំអឿន
សូមចុចអាន ៖ គ.ជ.ប សោកស្តាយចំពោះ LDP ដែលមិនទទួលស្គាល់លទ្ធផលបញ្ជីឈ្មោះបោះឆ្នោត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


