ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប រៀបចំការប្រណាំងទូកផ្កាចារសុមទ្រលើកទី១២ ដើម្បីអបអរសាទរក្នុងឱកាសឆ្លងឆ្នាំសកល
រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំការប្រណាំងទូកផ្កាចារសុមទ្រលើកទី១២ ដើម្បីអបអរសាទរ ក្នុងឱកាសឆ្លងឆ្នាំសកល២០២២ ឈានចូលឆ្នាំ២០២៣ ពិធីនេះដែរបានធ្វើឡើងនៅបរិវេននៅមុខឆ្នេរលេងទឹកមាត់សមុទ្រ ស្រីសរ ខេត្តកែប ដែលស្ថិតក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត និងលោកស្រី ទេព បុប្ផាប្រសិទ្ធ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ប្រតិភូមអមដំណើរ និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត រួមឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ជាមួយនមន្ត្រីរាជការ កងកម្លាំងប្រដាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានអញ្ជើញចូលរួម យ៉ាងអធិកអធម្មផងដែរ។

ជាមួយគ្នានេះឯកឧត្តម ព្រំ គន្ធិ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការប្រណំាងទូកផ្កាចារសមុទ្រ បានលើកឡើងក្នុងរបាយការណ៍ថា ព្រឹត្តិការណ៍ប្រណាំងទូកផ្កាចារសមុទ្រ លើកទី១២ នេះ នៅខេត្តកែប ធ្លាប់បានរៀបចំដោយជោគជ័យចំនួន១១លើក រួចមកហើយ ចាប់ពីអំឡុងឆ្នាំ២០០៦មក។
រដ្ឋបាលខេត្តកែបលើកឡើងថា សម្រាប់ការប្រណាំងទូកផ្កាចារសមុទ្រ លើកទី១២ ឆ្នាំ២០២២នេះដើម្បីអបអរសាទរ បុណ្យឆ្លងឆ្នាំសកល ២០២២ និងឈានចូលឆ្នាំ២០២៣ និងអបអរទិវាជ័យជំនះ៧មករា ឆ្នាំ២០២៣ ដែលមាន ទូកចូលរួមប្រណាំងចំនួន៣៨ទូក ក្នុងនោះទូកវែងចំនួន២៤ទូក នារី២ទូក និងទូកខ្លី ចំនួន១៤ទូក ដែលមានកីឡាករមកចូលរួម សរុប ២៣៣នាក់ ស្រី១៣នាក់ដើម្បីចូលរួមប្រណាំចំនួនពីរពេល ព្រឹកដល់រសៀលថ្ងៃទី៣១ ខែឆ្នូឆ្នាំ២០២២ដើម្បីអបអរឆ្លងឆ្នាំសកលឈានចូលឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំងទូកហើយ បានបញ្ជាក់ថា ការប្រណាំងទូក បានបញ្ចប់ដោយជោគជ័យ ព្រមទាំងឱ្យមានភាពសប្បាយ រីករាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមទស្សនា និងដើរលេងកម្សាន្តនៅខេត្តកែប។
អភិបាលខេត្តបានកោតសរសើរ ចំពោះកីឡាករ កីឡាការិនី ដែលបានចូលរួមខិតខំប្រឹងប្រែងប្រគួតប្រជែងយ៉ាងស្វិតស្វាញ រយៈពេលមួយថ្ងៃនេះ ហើយទូកដែលទទួលបានចំណាត់ថ្នាក់ទង់ជ័យលាភីលេខ១ ទទួលបានថវិការ ៦០ រៀល,ទូកដែលមានទង់ជ័យលាភីលេខ ២ ទទួលបានថវិការ ៥០ម៉ឺនរៀល និងទូកដែលមានទង់ជ័យលាភីលេខ ៣ និងទទួលបានថវិការ ៤០ម៉ឺនរៀល និងមានការឧបត្ថមដល់ទូកនិមួយៗ ស្រាបៀ៥កេះផងដែរ។

ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានស្នើឲ្យមន្ទីរអង្គភាពជុំវិញខេត្ត ធ្វើទូកស្តង់ដា យ៉ាងតិច១ទូក សម្រាប់ចូលរួមប្រគួតប្រជែងនៅឆ្នាំក្រោយៗទៀត និងស្នើអោយបងប្អូនប្រជាពលរដ្ឋក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនិង អាជីវករ សូមមេត្តាចូលរួមជួយសម្អាតអនាម័យ ទុកដាក់សម្រាម ក្នុងធុងសម្រាម ជាពិសេសនោះសូមចូលរួមគោរពច្បាប់ចរាចរណ៍សូម បើកបរប្រកបដោយអធ្យាស្រ័យ និងចូលររួមអនុវត្តវិធានការ បីកុំ បីការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីសុខសុវត្ថិភាព សប្បាយរីករាយនៅក្នុងសុខសន្តិភាព។

រដ្ឋបាលខេត្តកែបសូមបញ្ជាក់ថាទោះបីការប្រណាំងទូកត្រូវបានបញ្ចប់ពិតមែន តែល្ងាចនេះនៅមានការប្រគំតន្រ្តី និងអុចកាំជ្រូចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានមកលេងទស្សនាបន្តទៀត។
រដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយរីករាយជាច្រើន ដូចជាការរៀបចំការដាក់តាំងពិព័ណ៌ផលិតផលគ្រប់ប្រភេទ ការប្រគមតន្ត្រី និងការណ៍បង្ហើរខ្លែង និងបង្ហោះគូម និងអុចកាំជ្រួចជាដើមអបអរសាទរផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ