ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ដាក់បណ្ដាសាលើជនចង្រៃកាច់ដើមក្ងោកដែលដាំលម្អរនៅតាមឆ្នេរ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៨ ខែមករា នេះ បានផ្ទុះកំហឹងយ៉ាងខ្លាំងហើយបានដាក់បណ្ដាសាលើជនចង្រៃដែលបានកាច់បំបាក់ដើមក្ងោកអស់ជាច្រើនដើម ដែលដាំនៅតាមបណ្តោយឆ្នេរ និងកំពុងលូតលាស់យ៉ាងល្អ ។

នៅក្នុងសំណេររបស់លោកអភិបាលខេត្តដែលសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅម៉ោងប្រមាណជិត៨យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នេះមានខ្លឹមសារថា «ដេីមក្ងោកដែលដាំនៅតាមបណ្តោយឆ្នេរកំពុងលូតលាស់យ៉ាងល្អ តែត្រូវជនចង្រៃជាតិ កាច់បំបាក់ចោលអស់ជាច្រេីនដេីម ជននេះអោយជួបតែក្ដីវិនាសអន្តរាយ។
មិនចង់ទេ តែទ្រាំមិនបាន» ។

សូមបញ្ជាក់ផងដែរថា ករណីកាច់បំផ្លាញដើមឈើដែលរដ្ឋបាលខេត្តបានដាំលម្អរនៅតាមផ្លូវក្នុងក្រុងព្រះសីហនុនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ ដោយកន្លងមកក៏មានមនុស្សចង្រៃមួយក្តាប់តូច បានដើរដកដើមផ្កាអស់ជាច្រើនគុម្ព ដែលដាំលម្អរតាមសួនច្បារក៏ដូចជានៅតាមសួនពុះទ្រូងផ្លូវផងដែរ បន្ថែមជាងនេះទៅទៀតក៏មានករណីចោរកម្មលួចកាត់ខ្សែរភ្លើងក្រោមដីតដាក់ភ្លើងបំភ្លឺផ្លូវពេលយប់ជាច្រើនលើកនៅតាមបណ្តោយផ្លូវនៅតំបន់ឆ្នេរសមុទ្រអូរត្រេះ និងផ្លូវជាច្រើនខ្សែរផ្សេងទៀត អស់ជាច្រើនរយម៉ែត្រ៕
អត្ថបទ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


