ព័ត៌មានជាតិ
សម្ដេច ស ខេង គូសបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
នៅចំពោះមុខ គណៈប្រតិភូក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ។

ការបញ្ជាក់ជាថ្មីនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនគណៈប្រតិភូ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដឹកនាំដោយលោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅមានសន្តិភាព កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។

សម្ដេចក្រឡាហោម ក្នុងនាមជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ របស់គណៈប្រតិភូមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

សម្ដេចក្រឡាហោម បានជម្រាបជូនគណៈប្រតិភូថា សម្ដេចសូមចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីម្តងទៀតនូវការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ។

សម្ដេច ស ខេង បានបន្តថា ជាក់ស្ដែងចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ កម្ពុជាបានសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួន ទាំងនៅក្នុងក្របខ័ណ្ឌនៃការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបម្រើការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការមួយចំនួនដែលតម្រូវដោយខាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមដែរថា ទន្ទឹមនឹងការកសាងលិខិតបទដ្ឋានគតិយុត្តិបម្រើឲ្យកិច្ចការប្រឆាំងការសម្អាតប្រាក់នោះ កម្ពុជាក៏បានពិនិត្យនិងកែសម្រួល ព្រមទាំងពង្រឹងយន្តការការងារទាំងនេះយ៉ាងសកម្មផងដែរ ទាំងយន្ដការនៅកម្រិតថ្នាក់ជាតិ កម្រិតនយោបាយ និងទាំងយន្តការកម្រិតបច្ចេកទេស ក្នុងនោះបានរៀបចំជាអនុគណៈកម្មការ ដែលមានសមត្ថកិច្ចទៅលើកិច្ចការពាក់ព័ន្ធទៅតាមវិស័យនៃការទទួលខុសត្រូវរៀងៗខ្លួន ក្នុងដែនសមត្ថកិច្ចដែលពាក់ព័ន្ធទៅលើការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទាននៃភេរវកម្ម និងហិរញ្ញវត្ថុទានដល់ការអាវុធការរីកសាយភាយអាវុធមហាប្រល័យ។

សម្ដេចបន្ថែមថា កម្ពុជាក៏កំពុងតែខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងនូវយន្តការទាំងនេះ ព្រមទាំងពង្រីកនូវវិសាលភាពនៃយន្តការទាំងនេះដើម្បីធ្វើយ៉ាងណា ធានាដល់ប្រសិទ្ធភាពការងារ ក៏ដូចជានិរន្តរភាពការងារនេះផងដែរ។ សម្ដេច បញ្ជាក់ថាក្រៅពីការងារកសាងលិខិតបទដ្ឋានគតិយុត្តនិងការរៀបចំក៏ដូចជាការងារពង្រឹងនូវយន្តការដឹកនាំនិងអនុវត្ត កម្ពុជាបានចាត់ទុកកិច្ចការនេះគឺជាកិច្ចការសំខាន់ និងជាការងារអាទិភាព។

សម្ដេច មានប្រសាសន៍ថា មកដល់ពេលនេះកម្ពុជា ក៏បានចាត់តាំងការផ្សព្វផ្សាយបណ្ដុះបណ្ដាល អំពីការងារពាក់ព័ន្ធទៅនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ ជាបន្តបន្ទាប់សំដៅធ្វើយ៉ាងណាឲ្យផ្សព្វផ្សាយឲ្យមានការយល់ដឹងជ្រួតជ្រាបកាន់តែទូលំទូលាយ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ ដើម្បីកៀរគរការគាំទ្រ និងការចូលរួមសំដៅធ្វើយ៉ាងណាចូលរួមអនុវត្តតាមច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្ត ដែលនៅជាធរមានរបស់កម្ពុជា។
ជាការឆ្លើយតបលោកស្រី ម៉ាលីន វ៉ាន ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម និងក្រុមការងាររបស់គណៈកម្មការសម្របសម្រួលថ្នាក់ជាតិរបស់កម្ពុជា ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរាក់ទាក់ ដល់គណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រី មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពបើកទូលាយ និងកិច្ចសហប្រតិបត្តិការ ការចូលរួមយ៉ាងល្អប្រសើររបស់កម្ពុជា នៅក្នុងដំណើរការបំពេញការងាររបស់ក្រុមការងារលោកស្រីនៅកម្ពុជា និងបានថ្លែងនូវការកោតសរសើរផងដែរ ចំពោះភាគីកម្ពុជាដែលក្នុងរយៈពេលកន្លងមកនេះ ថ្វីត្បិតតែកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀត នៅលើសកលលោកទទួលរងនូវផលប៉ះពាល់ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជានៅតែបន្តខិតខំបំពេញ នូវតាមផែនការសកម្មភាពអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដោយផ្តល់នូវរបាយការណ៍ជាបន្តបន្ទាប់ រហូតឈានដល់ដំណើរទស្សនកិច្ច Onside Visite របស់គណៈប្រតិភូទាំងអស់នៅកម្ពុជានាឱកាសនេះ។
ជាថ្មីម្តងទៀត និងជាការឆ្លើយតបសម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចក៏សូមជូនពរឲ្យដំណើរទស្សនកិច្ចកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាប្រព្រឹត្តទៅដោយជោគជ័យ និងសូមឲ្យគណៈប្រតិភូស្នាក់នៅបំពេញការងារនៅកម្ពុជាប្រកបដោយផាសុកភាព ដោយសម្ដេចផ្ទាល់ក្នុងនាមជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មការ ក៏ដូចជាក្រុមការងារត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការការសម្រប គោលដៅនានាតាមតម្រូវការចាំបាច់៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត