ព័ត៌មានជាតិ
ក្រសួងអប់រំ បន្តពង្រឹងបំណិនអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដល់គ្រូបង្រៀន
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្រាប់ការបង្រៀន-រៀន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៣។

ពិធីបើកវគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមាន លោក សុក ថា ប្រធាន នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងលោក ស ច័ន្ទដារ៉ា អ្នកសម្របសម្រួលគម្រោងប្រចាំអង្គការ DW Akademie ។

លោកស្រី គឹម សេដ្ឋានី មានប្រសាសន៍ថា ក្នុងគោលដៅប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល លុះត្រាតែប្រជាពលរដ្ឋ មានចំណេះដឹងឌីជីថល ដែលទាមទារជាចាំបាច់នូវ ការអប់រំបែបឌីជីថល ខណៈគ្រូបង្រៀនជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏សំខាន់។

លោកស្រីរដ្ឋលេខាធិការ បានកោតសរសើរចំពោះសិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលដើម្បីបន្ត អភិវឌ្ឍខ្លួនស្របតាមរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល និងបានអំពាវនាវដល់សិក្ខាកាមដែលគ្រូបង្រៀនត្រូវយក ចិត្តទុកដាក់ក្នុងការបន្តអភិវឌ្ឍខ្លួន ពិសេសបំណិនផ្នែកអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនពេញលក្ខណៈក្នុងយុគសម័យឌីជីថល។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្រាប់ការបង្រៀន-រៀន នេះត្រូវបានសហការរៀបចំដោយនាយកដ្ឋានបច្ចេកវិទ្យា និងអង្គការ DW Akademie ដែលកន្លងមកបានសហការក្នុងការផ្សព្វផ្សាយអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំទាំងផ្ទាល់ និងតាមអនឡាញ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សៀវភៅអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


