ព័ត៌មានជាតិ
គយព្រមានដាក់ដេញថ្លៃរថយន្តអត់ពន្ធ ករណីម្ចាស់មិនចូលខ្លួនដោះស្រាយ
មានរថយន្តជាង ៤០០ គ្រឿងទៀតដែលមន្រ្តីគយបង្ក្រាបបាននៅឆ្នាំ២០២២ ដែលម្ចាស់មិនទាន់ចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធនិងផាកពិន័យ ខណៈព្រមានអាចដាក់លក់ដេញថ្លៃដើម្បីយកចំណូលចូលថវិកាជាតិ។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានថ្លែងក្នុងសន្និសីទសារព័ត៌មាន «បិទបញ្ចប់ការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស» នារសៀលម្សិលមិញថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករបង្ក្រាបរថយន្ដគ្មានពន្ធចំនួន ៧២៨គ្រឿង ក្នុងនោះម្ចាស់ចូលខ្លួនមកដោះស្រាយធ្វើការបង់ពន្ធអាករនិងពិន័យចំនួន ២៩៧គ្រឿង។
ដោយឡែក រថយន្តជាង ៤០០ គ្រឿងដែលមិនទាន់បង់ពន្ធ អគ្គនាយកដ្ឋានគយនឹងជូនដំណឹងទៅដល់សាលាឃុំសង្កាត់ចំនួន ៣ លើក ដើម្បីអញ្ជើញម្ចាស់រថយន្តមកដោះស្រាយ ហើយបើសិននៅតែបន្តមិនចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធនិងផាកពិន័យទេ អគ្គនាយកដ្ឋានគយនឹងបន្តនីតិវិធីដាក់លក់ដេញថ្លៃ ដោយសារម្ចាស់បោះបង់រថយន្ដចោល។
នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ក្រាបរថយន្ដគ្មានពន្ធចំនួន ៧២៨ គ្រឿង។ រថយន្ដមិនមានពន្ធចំនួន ៧២៨គ្រឿង មានរថយន្ដចង្កូតស្ដាំ ៤០ គ្រឿង ដែលធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២១ មានរហូតដល់៨២គ្រឿង៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


