ព័ត៌មានជាតិ
គយរកចំណូលបានជិត ១,៥ ពាន់លានដុល្លារក្នុងឆមាសទី១កន្លងទៅនេះ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានរាយការណ៍ពីការកើនឡើងខ្ពស់នៃការកៀរគចំណូលពន្ធនៅក្នុងឆមាសទី១ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ១,៥ ពាន់លានដុល្លារកើនឡើង ២១% ធៀបទៅនឹងឆមាសទី១ឆ្នាំមុន ឆ្លុះបញ្ចាំងអំពីកំណើននៃការនាំចេញ និងនាំចូលរបស់កម្ពុជា។

យោងតាមរបាយការណ៍ពី GDCE ចេញផ្សាយកាលពីចុងសប្តាហ៍មុន សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការប្រមូលពន្ធនិងអាករ សម្រេចបាន ៦ ០០៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១ ៤៧៨,២ ដុល្លារអាម៉េរិក) មានកំណើនចំនួន ១ ០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ ចំណូលដែលសម្រចបាននេះត្រូវជាប្រមាណ ៥៨,៦% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤០,៧%, អាករពិសេសមានប្រមាណ ៣៥,១%, ពន្ធគយមានប្រមាណ ១៥,៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៣,៩% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,៤%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,២%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,២%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៣,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៩%។

ដោយឡែកសម្រាប់ ការប្រមូលពន្ធនិងអាករក្នុងខែមិថុនា ឆ្នាំ២០២៥ ទទួលបាន ប្រមាណ ២៥២,៨ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៧,១% ប្រៀបធៀបនឹងចំណូលខែឧសភា ឆ្នាំ២០២៥ និងកើនឡើង ១៤,៤% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២៤។
លោក គុណ ញឹម អគ្គនាយក GDCE បានលើកឡើងនៅក្នុងរបាយការណ៍នោះថា បន្ថែមពីលើការងារប្រមូលចំណូលរបស់ស្ថាប័នលោក ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា ការកែលម្អនិងធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, ការងារស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ, ការងារសវនកម្ម និងការគ្រប់គ្រងហានិភ័យ, កិច្ចសហការជាមួយផ្នែកឯកជន, កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន។
ដើម្បីពង្រឹងនូវការងារបន្តទៀតសម្រាប់ឆមាសទី២ ឆ្នាំ២០២៥, លោកក៏បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តមួយចំនួន ការបន្តអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ ឱ្យបានជោគជ័យ, ការបន្តពង្រឹង និងកែលម្អប្រព័ន្ធបច្ចេកវិទ្យាគាំទ្រដល់កិច្ចប្រតិបត្តិការគយ, ការសហការជាមួយផ្នែកឯកជនដើម្បីដោះស្រាយបញ្ហា និងជំរុញលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងការបង្ការនិងបង្ក្រាបបទល្មើសរត់គេចពន្ធគ្រប់មុខសញ្ញា, ការកសាងនិងអភិវឌ្ឍស្ថាប័ន, និងការចូលរួមអនុវត្តឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួននិងពេញលេញ។
បើយោងតាម GDCE ទំហំពាណិជ្ជកម្មនាំចូលមានចំនួនជិត ១៦,៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលវាយនភណ្ឌជាវត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, ផលិតផលតេលសិលា, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ១៤ ៤១៨,៨ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៦,១% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២២,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិកនិងបង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, អំពូល, ផលិតផលប្លាស្ទិក, និងផលិតផលឧស្សាហកម្មផ្សេងទៀត) មានកំណើន ១១,២%, និងកសិផល (មានជាអាទិ៍ ស្រូវ, អង្ករ, ដំឡូង, កៅស៊ូ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ៤,៤%៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


