ព័ត៌មានជាតិ
ជនជាតិថៃ២នាក់ស្លាប់ ពេលបើកត្រាក់ទ័រជាន់មីនតោន
ជនជាតិថៃ២នាក់ បានស្លាប់ភ្លាមៗពេលបើកត្រាក់ទ័រមកច្រូតស្មៅជាន់មីនតោន នៅចំណុចបង្គោលសីមាលេខ៤៣ បណ្តាលឲ្យផ្ទុះខ្ទេចត្រាក់ទ័រអស់ នៅវេលាម៉ោង១រសៀល កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក សូ សុវណ្ណារី បានឲ្យដឹងថា ក្រោយពីលឺស្នូរផ្ទុះ លោកបានចុះទៅដល់ចំណុចកើតហេតុ ព្រំដែនត្រង់ចំណុចបង្គោលសីមា លេខ៤៣ ដែលនៅក្នុងទឹកដីថៃ ក្នុងភូមិសាស្ត្រ ភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា បានប្រទះឃើញ ត្រាក់ទ័រ១គ្រឿង បានជាន់មីនតោន បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងខូចត្រាក់ទ័រទាំងស្រុង។



លោកមេបញ្ជាការបានឲ្យដឹងបន្តថា សពរងគ្រោះមានឈ្មោះ ខៀវ ព្រំម៉ា ភេទប្រុស អាយុ៧០ឆ្នាំ ជាឪពុកនិងកូនប្រុសឈ្មោះ ខៀវ ភុងសាក់ អាយុ៣៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិននស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។ បើតាមការឲ្យដឹងពីសាច់ញាតិ មុនពេលកើតហេតុគាត់បើកត្រាក់ទ័រ២នាក់ឪពុកនិងកូនមកច្រូតស្មៅ នៅចំណុចបង្គោលសីមាលេខ៤៣ ក៏ជាន់មីនតោនផ្ទះតែម្តង។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃកងអនុសេនាធំលេខ១២៤និងក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្ដង៕

អត្ថបទ៖ វ៉ាន់ ណាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


