ព័ត៌មានជាតិ
យុវជនត្រូវបង្កើនសមត្ថភាព គុណភាពការងារឲ្យកាន់តែប្រសើរដើម្បីបម្រើបក្ស និងប្រជាជន
ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានជំរុញលើកទឹកចិត្ត ដល់សមាជិក សមាជិកាថា សូមបន្តបេសកម្មរបស់ខ្លួន តាមគោលការដឹកនាំរបស់គណបក្ស ឲ្យកាន់តែប្រសើរ និងកុំបាក់ទឹកចិត្ត បើទោះ ជាថ្នាក់ដឹកនាំមួយចំនួនមើលមិនឃើញទង្វើល្អទាំងនោះក៏ដោយ។ ហើយសំខាន់ត្រូវបន្តអភិវឌ្ឍសមត្ថភាព គុណភាពការងារ ដើម្បីបម្រើដល់បក្ស និងប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្តកំពត កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ លោក ភុន សារពេជ្រ សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត បានលើកឡើងថា នៅក្នុងឆ្នាំ២០២០កន្លងទៅ ការងាររបស់យុវជនគណបក្សខេត្តកំពត ទទួលបានលទ្ធផលល្អជាងគេនៅទូទាំងប្រទេស។

លោកបានបន្តថា បើតាមរបាយការណ៍ឆ្នាំ២០២០ ក្រុមការងារបានធ្វើសកម្មភាព បាន៦២៧លើក ដោយបានចំណាយថវិការជាង ៦៦៦លានរៀល និងប្រាក់ដុល្លាជាង ២ម៉ឺន ៩ពាន់ដុល្លារ ព្រមទាំងសម្ភារៈមានដូចជា អង្ករ ត្រីខ មី ទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយរបស់ ឯកឧត្តម ជឺង ផល្លា ប្រធានក្រុមប្រឹក្សា និងជាប្រធានប្រចាំការបក្ស គិតជាថវិកាស្មើ ៦៦លានរៀលបន្ថែមទៀត ដើម្បីរួមចំណែកជាមួយបក្ស ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយ លោកប្រធានយុវជនខេត្តបានជំរុញ និងលើកទឹកចិត្តដល់ សមាជិក សមាជិកាទាំងអស់ត្រូវថែរក្សាឲ្យបានដាច់ខាត នូវរាល់សមិទ្ធិផលដែលសម្រេចបាន ដោយគណបក្សប្រជាជនកម្ពុជា ក្នុងការណែនាំកសាងប្រទេស និងដែលមានការចូលរួមយ៉ាងសកម្មរបស់យុវជនគណបក្សគ្រប់ជំនាន់ និងបន្តពង្រឹង និងពង្រីកសមិទ្ធិផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនឲ្យបានកាន់តែប្រសើរឡើង។ ជាងនេះទៅទៀត យុវជនត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ នៃការដឹកនាំក្រុមការងារ៕
សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ