ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ៖ការបើកដំណើរការសិក្សាឆ្នាំថ្មីដំណើរការជាប្រក្រតី
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករានេះថា ការបើកដំណើរការឆ្នាំសិក្សាថ្មីនេះគឺកំពុងដំណើរការជាប្រក្រតីទេ។
លោកបានបន្តថា ចំពោះគ្រឹះស្ថានសិក្សាដែលស្ថិតក្នុងតំបន់មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ឬត្រូវបានកំណត់ជាមណ្ឌលចត្តាឡីស័ក ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពសិក្សានិងសេចក្តីណែនាំដែលនៅជាធរមាន ហើយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងស្នើសុំយោបល់ពីប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្ត។

លោកបានបន្តទៀតថា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តមានសិទ្ធិក្នុងការសម្រេចចាត់វិធានការឆ្លើយតប ដោយមានភាពទន់ភ្លន់ និងទាន់ពេលវេលានិងត្រូវរាយការណ៍ជាប្រចាំតាមឋានានុក្រម មកក្រសួងអប់រំ យុវជននិងកីឡា ។
លោកបានបន្ថែមថា ក្នុងបវេសនកាលឆ្នាំសិក្សាថ្មីនេះគ្រឹះស្ថានសិក្សាដែលបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កនៅតែដំណើរការចុះឈ្មោះសិស្សចូលរៀនដោយ ១). សាលារៀនដែលមានសិស្សតិចបានផ្ញើសិស្សនៅសាលាផ្សេងក្បែរ។ ២).សាលារៀនដែលមានសិស្សច្រើន ត្រូវបានរៀបចំឱ្យរៀនតាមបណ្តុំតូចៗ និងរៀនតាមអនឡាញ។ ៣).សាលាខ្លះទៀតបានប្រើប្រាស់ផ្ទះនាយក នាយករង
ឬផ្ទះគ្រូបង្រៀនដែលនៅជិតដើម្បីចុះឈ្មោះសិស្ស៕
អត្ថបទ ៖ សំអឿន



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


