Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ងា​យ​រងគ្រោះ​ដោយកូ​វីដ​-១៩ ​នៅ​ស្រុក​សាលា​ក្រៅ​ទទួលអំណោយ​មនុស្សធម៌

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត ប៉ៃលិន នាថ្ងៃ​ទី​១០ ខែម​ករា​ ឆ្នាំ​២០២១​​ បាន​​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​កា​កបាទក្រហមកម្ពុជា​ខេត្ត ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្ រចំនួន​២០០​គ្រួសារ មកពី​៤​ឃុំ​ នៃ​មូលដ្ឋាន​ស្រុក​សាលា​ក្រៅ ដែល​ជួប​ការ​លំបាក ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​ឱ​កាសនោះដែរ លោកស្រី បាន​ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​ចម្ងាយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កា​កបាទក្រហមកម្ពុជា ដែលជា​និច្ចកាល ​តែងតែ​យកចិត្តទុកដាក់ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ដោយ​មិន​ទុកឱ្យប្រជា​ពល​រដ្ឋ​​ណា​ម្នាក់ អត់​ស្បៀង​ស្លាប់​នោះទេ ។

លោកស្រី អភិបាលខេត្តបានលើកឡើងដែរថា ចំណែក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជានា​យក​រដ្ឋ​មន្ត្រី​​កម្ពុជា​ គឺ​តែងតែ​យកចិត្តទុកដាក់​គិតគូរ ចំពោះ​ប្រជាពលរដ្ឋ​ទាំង​ការ​លះ​បង់ នាំ​យក​នូវ​សន្តិ​ភាព មក​ជូន​ប្រជាពលរដ្ឋ​ បា​នរស់​នៅ​ក្នុង​ភា​ពសុខ​សាន្ត និង​តែងតែ​គិតគូរ​សុខទុក្ខ​កា​រខ្វះខាត ចំ​ពោះ​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត ក្នុងសម័យ​កាល​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រាតត្បាត​ទូទាំង​សកលលោក​។​

លោកស្រី បាន ស្រីមុំ ​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ដោយសារ​ជំងឺ​កូ​វីដ​-១៩​​ បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ជីវភាព​និង​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ទើប​ស​ម្តេច​តេ​ជោ ហ៊ុន សែន មាន​គោលនយោបាយ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ស្រង់​ស្ថិតិ​ប្រ​ជាពលរដ្ឋ​ឲ្យ​បា​នច្បាស់លាស់ ​ជាពិសេស​អ្នក​ដែល​ទីទាល់ក្រ​ពិតប្រាកដ ដើម្បី​បាន​ជួយ​សម្រាល​ជីវភាព​ការរស់នៅ​ខ្វះខាត​របស់ពួកគាត់​។

សូម​បញ្ជាក់ថា​ ប្រជាពលរដ្ឋដែលមាន​ជីវភាព​ខ្វះខាត​ក្នុងអំឡុង​វិ​បិ​ត្ត​កូ​វីដ​-១៩ ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន ដោយ​ក្នុង​មួយ​គ្រួ​សារៗ​ទ​ទួលបាន​ អង្ករ៤០​គីឡូក្រាម មី១​កេស ត្រីខ១​យួរ ទឹកស៊ីអ៊ីវ១​យួរ ទឹកក្រូច១​យួរ ផ្អក១​កែវ និង​ឃី​ត១ (​កន្ទេល​១ មុង​១ ភួយ​១ ) និង​ថវិកា​ចំនួន៥​ម៉ឺន​រៀល។​

ដោយឡែក​គ្រួសារ​ពិការចំនួន១៧​នាក់ បានទទួល​ថវិកា​ឧបត្ថម្ភ​បន្ថែមក្នុង​១​គ្រួ​សារៗ ៥​ម៉ឺន​រៀល ពី​លោក អ៊ី ឈាន​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន​ ផង​ដែរ​៕

​អត្ថបទ ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២៤ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម