Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ ៖ បណ្ដាអង្គទូតនានា មិនចេះតែប្រតិកម្មផ្ដេសផ្ដាសនោះទេ

បានផុស

នៅ

អ្នកតាមដានស្ថានការណ៍នយោបាយ បានលើកឡើងថា បណ្ដាអង្គទូតនានា មិនចេះតែប្រតិកម្មទៅលើបញ្ហាណាមួយផ្ដេសផ្ដាសនោះទេ តែបើប្រតិកម្ម គឺប្រតិកម្មតាមគោលនយោបាយការបរទេសរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីមន្ត្រីអង្គការសង្គមស៊ីវិលខ្លះ កត់សម្គាល់ថា ពួកគេមិនបានឃើញបណ្ដាអង្គទូតនានា បញ្ចេញប្រតិកម្មអ្វីទាំងអស់ ពាក់ព័ន្ធនឹងការឃាត់ខ្លួន និងឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣មក។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មានប្រសាសន៍ថា ប្រទេសកម្ពុជា អនុវត្តវិធានការច្បាប់ទៅលើបុគ្គលល្មើសច្បាប់​ ដោយស្របតាមអធិបតេយ្យជាតិរបស់ខ្លួន។ ដូច្នេះហើយ បណ្ដាអង្គទូតនានា និងសហគមន៍អន្តរជាតិ ត្រូវតែអនុលោមតាមអធិបតេយ្យជាតិ របស់កម្ពុជា។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២០ ខែមករានេះថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានប្រព្រឹត្តល្មើសច្បាប់ ឬក៏អត់ គឺអាស្រ័យទៅលើអង្គហេតុ ដែលតុលាការ និងអ្នកអនុវត្តច្បាប់រកឃើញ។ ដូច្នេះហើយ មជ្ឈដ្ឋានដទៃ មិនអាចវាយតម្លៃ ថាតើ ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា ខុស ឬមិនខុសបានទេ ប្រសិនបើតុលាការ មិនបានចេញសាលដីកាបញ្ជាក់ថា ខុស ឬមិនខុស ពីព្រោះនេះជាការអំណាចផ្ដាច់មុខរបស់តុលាការ។

លោកបន្ថែមបែបនេះថា «ចឹងការប្រព្រឹត្តខុសរបស់គាត់ (លោក ថាច់ សេដ្ឋា) ទៅលើការចេញសែកដែល​គ្មានសាច់ប្រាក់ វាចូលបទល្មើសព្រហ្មទណ្ឌ ដែលគេហៅថា ឧបករណ៍ដែលអាចជួញដូរបានហ្នឹង អញ្ចឹងអ្នកដទៃ រួមទាំងសហគមន៍អន្តរជាតិ អង្គទូតនានា មិនអាចដឹងរឿងនេះច្បាស់ទេ អញ្ចឹងបើអង្គហេតុតុលាការរកឃើញថា មានខុស គឺខុសហើយ ឬក៏រកឃើញថា មិនខុស គឺមិនខុសហើយ អញ្ចឹងមានតែតុលាការទេ ដែលអាចេញសាលដីកា ថា អ្នកនេះខុស អ្នកនោះខុស ចឹងបរទេសមិនអាចដឹងរឿងហ្នឹងទេ»។

ម្យ៉ាងទៀត បណ្ដាអង្គទូតនានា និងសហគមន៍អន្តរជាតិ ជាពិសេសបញ្ចឹមប្រទេស បញ្ចេញប្រតិកម្មពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ជាដើម គឺផ្អែកទៅលើនយោបាយការបរទេសរបស់ពួកគេ មិនមែនចេះតែប្រតិកម្មនោះឡើយ។ នេះជាការលើកឡើងបន្តរបស់លោកបណ្ឌិត យង់ ពៅ ដោយលោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ការបញ្ចេញប្រតិកម្មរបស់បញ្ចឹមប្រទេស និងប្រទេសផ្សេងទៀត គឺធ្វើឡើងដោយអនុលោមតាមបញ្ហាភូមិសាស្រ្ដនយោបាយ។

អ្នកតាមដានស្ថានការណ៍នយោបាយ បានលើកឡើងទៀតថា «សិទ្ធិមនុស្ស ប្រជាធិបតេយ្យអី សម្រាប់បញ្ចឹមលោក ការមើលឃើញរបស់ខ្ញុំ គ្រាន់តែជាឈ្នាន់នៃភូមិសាស្រ្ដនយោបាយទេ អញ្ចឹងហេតុអី បានជាខ្ញុំថា ឈ្នាន់ភូមិសាស្រ្ដនយោបាយ កន្លងទៅ គឺបញ្ចឹមលោកតែងតែប្រតិកម្មនឹងកម្ពុជា ទៅលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ហើយជាពិសេសពាក់ព័ន្ធនឹងបក្សប្រឆាំងហ្នឹង តែឥឡូវម៉េចក៏អត់? ដោយ​សារតែបញ្ហាភូមិសាស្រ្ដនយោបាយ ដែលយើងនៅក្នុងនយោបាយដ៏ធំមួយ នយោបាយការបរទេសដ៏ធំមួយ ដែលយើងស្របនឹងបញ្ចឹមប្រទេស គឺបញ្ហាអ៊ុយក្រែន នេះតែម្ដង»។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងទៀតថា បណ្ដាអង្គទូតនានា និងបញ្ចឹមប្រទេស មិនចេះតែប្រតិកម្មផ្ដេសផ្ដាសនោះទេ តែបើប្រតិកម្ម គឺប្រតិកម្មតាមគោលនយោបាយការបរទេសរបស់ពួកគេ។

សូមជម្រាបថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ តំណាងអយ្យការ បានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក)។

បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានា តាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ ២០១៩។

បទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ២លើក របស់ចៅក្រមស៊ើបសួរចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួន ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ដោយពុំមានមូលហេតុ។

រហូតមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន ជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តកំពត​លើកឡើងថា គោលនយោបាយលើវិស័យដីធ្លី គឺជាគោលនយោបាយចម្បង​ក្នុង​អាណត្តិទី៧

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ជំទាវទុយ សិរីរតនៈ នេត្រភក្រ្តា យក​អំណោយអង្ករ​វីតាមីន៣០០កេស ស្មើ​ប្រមាណ​ជិត ៤ តោន ផ្តល់​ជូន​មន្ទីរពេទ្យតេជោសន្តិភាព​

ព័ត៌មានជាតិ១០ ម៉ោង មុន

រាជរដ្ឋាភិបាល​ចេញសារាចរស្តីពី​ ការ​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា

សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនយុវជនម្នាក់​វាយស្ត្រី​អ្នក​សុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប

លោកជំទាវ ឆាយ លក្ខិណា
ជីវិតកម្សាន្ដ១១ ម៉ោង មុន

លោកជំទាវ ឆាយ លក្ខិណា ប្រាប់មូលហេតុដែលជ្រើសផ្តល់មូលនិធិគាំទ្រដល់សមាគមសិល្បករខ្មែរ អណត្តិទី៦

ព័ត៌មានជាតិ១៧ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម