Connect with us

ព័ត៌មានជាតិ

បន្ទាយមានជ័យ៖ ពលរដ្ឋរាប់ពាន់នាក់ ស្ទើរចង់ស៊ីសាច់ហុតឈាមគ្នា​ ព្រោះរឿង​ចៅអធិការវត្តមួយអង្គ

បានផុស

នៅ

គ្រាន់​តែ​ព្រះចៅ​អធិការ ១អង្គ​សោះ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​គោក​បល្លង័្គ​រាប់​ពាន់​នាក់​បាន​បាច​ទឹកដាក់គ្នា ស៊ី​សាច់​ហុត​ឈាម ​ដោយ​​១ក្រុម​ថា ​ព្រះចៅ​អធិការ​មាន​ភាពបរិសុទ្ធ តែ​១ក្រុម​ទៀត​ចោទ​ព្រះ​ចៅអធិការ​ថា ពុក​រលួយ​ដល់​ឆ្អឹង។ ការ​បាច​ទឹក​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ស្រឡាញ់​ព្រះចៅ​អធិការ​តែ​ម្ខាង​ៗ​នោះ​កើត​ឡើង​នៅ​ព្រឹក ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៣ ក្នុង​វត្ត​ចាថ្មី ភូមិ​ផាត់​សណ្ដោង ឃុំ គោក​បល្ល័ង្ក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះ​ មាន​ប្រជាពលរដ្ឋ រស់​នៅ​ក្នុង​ឃុំ​គោក​បល្ល័ង្ក ចំនួន ៨ភូមិ ​ដែល​មាន​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ចែក​ចេញ​ជា ២ក្រុម ១ក្រុម​បានគាំទ្រ ព្រះ​ចៅអធិការវត្ត ព្រះនាម ម៉ៃ ​ផល្លា ជា​ចៅ​អធិការ​វត្តចាថ្មី យក​ត្រូវ​តែ​រៀងៗខ្លួន។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​ក្រុម​ប្រឹក្សា​ឃុំ​គោក​បល្ល័ង្ក​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា ព្រះចៅអធិការ​ព្រះនាម ម៉ៃ ផល្លា ទើប​តែ​មក​គង់​ក្នុងវត្តចាថ្មីនេះ ១១ឆ្នាំ​តែ​ប៉ុណ្ណោះ ពេល​ដែល​វត្ត​នោះ ព្រះចៅ​អធិការ​មុន​បាន​សាងសង់ ព្រះវិហារ សាលាឆាន់ និង​សមិទ្ធផល​ជាច្រើននៅក្នុងវត្ត រួចរាល់អស់ហើយ។

ក្រុម​ប្រឹក្សា​ឃុំ​នោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ដែល​ព្រះចៅអធិការវត្តមកគង់​នៅក្នុងវត្ត​មិនដែលបាន​កសាងអ្វី​ទាំងអស់ក្រៅ​តែពីយកលុយ​ដាក់ក្នុងហោរប៉ៅ​ចែកបក្សពួក​ខ្លួនចាយ​វាយពេល​មានបុណ្យទានធំម្តងៗ ​ហើយ​គណៈ​កម្មការ​ចាស់ៗ​ត្រូវ​បាន​លោក​ដេញ​ចេញ​ពីវត្ត ទុកតែ​គណៈកម្មការ​ក្មេង​ឲ្យ​នៅ​ក្នុងវត្ត។

ក្រុម​ប្រឹក្សា​ឃុំ​នោះ​បាន​បញ្ជាក់​ឲ្យដឹងទៀតថា ពេល​ដែលមានពិធីបុណ្យ​ធំម្តងប្រជាពលរដ្ឋ​ណាដែល​លោកចៅ​អធិការ​ពេញ​ចិត្ត​ឲ្យ​ចូលមកលក់ក្នុងវត្ត​ដោយ​សេរី​ តែ​ប្រជាពលរដ្ឋ​ណា​ដែល​ព្រះចៅ​អធិការ​មិនពេញ​ចិត្តមិន​ឲ្យ​ចូល​លក់​ក្នុងវត្ត​ឡើយ។​ ក្រៅ​ពី​នេះ​ព្រះចៅ​អធិការ​វត្តតែងតែ​ដាក់មេក្រូបំពង​សំលេងខ្លាំង​ពេលថ្ងៃ​សិល និងថ្ងៃបុណ្យធំៗ​ម្តងធ្វើឲ្យរំខានប្រជាពលរដ្ឋរស់នៅជិតវត្តនេះយ៉ាងខ្លាំង។

​ហេតុ​ដូច​នេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ ខឹង​សម្បា​យ៉ាង​ខ្លាំងនាំគ្នា​ទម្លាក់​ព្រះចៅអធិកាវត្ត​មិន​ឲ្យគង់​នៅក្នុងវត្តនេះបន្តទៀត។ ក្រុមប្រឹក្សាឃុំ ​រូប​នេះ ក៏​បាន​លើក​ឡើង​បន្ថែម​ថា ចំណែក​ប្រជាពលរដ្ឋ ១ក្រុម​ទៀត​ដែល​ស្រឡាញ់​ព្រះចៅអធិការ ដោយ​ស្មោះស្ម័គ្រ​រាប់រយ​គ្រួសារ​បាននាំគ្នាផ្តិតមេដៃ​គាំទ្រ​ព្រះចៅ​អធិការ​មិនឲ្យគេ​ទម្លាក់លោក។ ប្រជាពលរដ្ឋ បាន​ចោទ​ថា ព្រះចៅអធិការ​បាន​ទទួល​រង​នៅ​ភាព​អយុត្តិធម៍​ ព្រោះ​ព្រះចៅ​អធិការ​មានភាព​ស្អាតស្អំ​ និង​បាន​ប្តឹង​មក​មន្ទីរ​ធម្មការ​ខេត្ត​ជួយ​ពិនិត្យ​ឲ្យ​បាន​សុក្រឹត សម្រាប់​​ព្រះចៅ​អធិកា​ឲ្យបាន​ត្រឹមត្រូវ​កុំ​ឲ្យ​លំអៀង​ ព្រោះ​ព្រះចៅអធិការ ម៉ៃ​ ផល្លា មិន​បាន​ធ្វើអ្វី​ៗ​ខុស​នោះឡើង។

លុះ​នៅ​ព្រឹក ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៣ គេ​បាន​បង្កើត​គណៈកម្មការ​មួយ​ក្រុម​ដឹកនាំ ដោយ​លោក​ឈឿន គ្រៃ​យ៉ុង អភិបាលរង ខេត្ត​បន្ទាយ​មានជ័យ ពេញ ១ព្រឹក​បាន​ធ្វើ​ការ​សម្រេច​មិន​បាន​ដក​ព្រះចៅអធិការពីវត្តនោះទេ ទុក​ឲ្យគង់នៅ​ក្នុងវត្ត​នេះ​ដដែល ស្ថិត​នៅ​ក្នុង​ការតាមដានបន្ត តែបើចៅអធិការនេះ ពិតជាធ្វើ​ខុសពិត​ប្រាកដដូច​ការចោទ​ពីប្រជាពលរដ្ឋម្ខាង​ទៀតនោះ និង​ត្រូវ​ដេញចេញពីវត្តដោយ​មិនអាច​ធ្វើការ​តវ៉ាបានតទៅទៀតឡើយ៕

ដោយ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម