ព័ត៌មានជាតិ
អង្គការសហប្រជាជាតិ នឹងរៀបចំវេទិកាជាមួយរដ្ឋាភិបាលកម្ពុជា កំណត់យកវិស័យអាទិភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
អង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាប្រចាំឆ្នាំជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីកំណត់យកវិស័យអាទិភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងជំនួបសម្ដែងការគួរសម និងណែនាំខ្លួនជាមួយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ លោក ចូសែហ្វ សូយ័រ អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងបានបង្ហាញការតាំងចិត្តបន្តរួមចំណែកអភិវឌ្ឍន៍កម្ពុជាឲ្យបានកាន់តែល្អថែមទៀត។

លោកបានលើកឡើងពីកិច្ចសហការល្អរវាង ធនាគារជាតិ នៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាពេលកន្លងមក ក្នុងនោះទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាដូចជា UNCDF បានជួយពង្រឹងការងារទាក់ទងនឹងការធ្វើអង្កេតពីបរិយាបន្នហិរញ្ញវត្ថុ UNDP ជួយរួមចំណែកសិក្សាពីមូលបត្ររដ្ឋ សហការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងជួយសិក្សាស្រាវជ្រាវពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងឧស្សាហកម្មកាត់ដេរ និងវិស័យមីក្រូហិរញ្ញវត្ថុជាដើម។ ចំណែកឯ UNESCAP បានជួយផ្ដល់ការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់ស្ត្រី និងជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ក្នុងជំនួបនោះដែរ លោក ជា ចាន់តូ បានបង្ហាញការស្វាគមន៍ចំពោះវត្តមានជាលើកទីពីររបស់លោក ចូសែហ្វ សូយ័រ នៅកម្ពុជា បន្ទាប់ពីលោកបានបំពេញតួនាទីជានាយកអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ពីឆ្នាំ ២០០៧ ដល់ ២០១០ និងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក។
លោក ជា ចាន់តូ ក៏បានស្នើដល់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ឲ្យជួយការងារអាទិភាពក្នុងវិស័យហិរញ្ញវត្ថុបន្តទៀត ជាពិសេសការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការសិក្សាស្រាវជ្រាវ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


