ព័ត៌មានជាតិ
ក្នុងរយ:ពេល១០០ថ្ងៃ ខេត្តកែបនឹងកែលំអរឆ្នេរ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខេត្តកែប រយៈពេល១០០ថ្ងៃ នឹងសម្រេចឲ្យបាននូវការធ្វើឲ្យប្រសើរឡើង នូវឆ្នេរលេងទឹកនៅខេត្តកែប ចំណុចស្រីសដែលនឹងមានការជួសជុលកែលំអរស្ទើរទាំងស្រុង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសារទ្រីយ៉ាត្លុង។

ក្នុងគម្រោងរបស់រដ្ឋបាលខេត្តកែប នឹងដកនូវខឿនការ៉ូឡាចាស់ផ្លាស់មកថ្មក្រានីត និងដើមកាប៉ាងធំៗទាំងនោះ នឹងផ្តូលរំលំចោល ជំនួសមកវិញនូវដើមឈើថ្មីៗ។
លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថា នេះជាគម្រោងដែលនឹងធ្វើឲ្យទីក្រុងកែប មានភាពល្អប្រសើរឡើង ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមពីលើការកែលំអរតាមបណ្តោយឆ្នេរកែប ក៏មានការសាងសង់នូវរូបតំណាង ខ្ញុំស្រឡាញ់ខេត្តកែប ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីផងដែរ។

កន្លងទៅទីតាំងឆ្នេរកែប ត្រូវបានក្រុមអាជីវករមួយចំនួនយកមកធ្វើជាកម្មសិទ្ធិសម្រាប់ប្រកបរបររកស៊ី ហើយបានង្កើតនូវផលអវិជ្ជមានដែលធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់អ្នកបម្រើការលើវិស័យទេសចរណ៍ទូទៅ និងជះផលមិនល្អដល់កេរ្តិ៍ឈ្មោះខេត្តមួយនេះផងដែរ។

តាមរយៈគម្រោងកែលំអរនេះ លោក ខេង យ័ន បញ្ជាក់ថា នឹងលែងឲ្យមានការដាក់តាំងលក់ ឬក្រាលកន្ទេលតាមបណ្តោយឆ្នេរកែបទៀតហើយ តែយើងបានបង្កើតទីតាំងថ្មីផ្សេងទៀតសម្រាប់ឲ្យបងប្អូនអាជីវករអាចប្រករបរទទួលទានបន្តទៀត៕
អត្ថបទ៖ សឹង រ៉ាត់


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


