Connect with us

ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ ព្រលែងសត្វល្មិចមួយក្បាល​ទម្ងន់៤០គីឡូក្រាម​ទៅក្នុងសមុទ្រ

បានផុស

នៅ

 
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន​ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានយកសត្វល្មិច ឬសត្វក្រាស់១ក្បាល មានទម្ងន់ប្រមាណ៤០គ្រីឡូក្រាម ទៅព្រលែងចូលសមុទ្រធម្មជាតិវិញ កាលពីរសៀលថ្ងៃទី ០៥ កុម្ភៈ ក្រោយពីទទួលបានពីក្រុមប្រជានេសាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល​តាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់​ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះគឺ KH 0805។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ការកឹបសៀលសម្គាល់​បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ។ លោកថា សិនបើមានការនេសាទ​បានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង​ឬអ្នកនេសាទ​តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។


សូមបញ្ជាក់ថា មានអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូន​លោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលបានចូលរួមជួយការពារអភិរក្សសត្វសមុទ្រ​កម្រជាសកលនេះ។ គិតមកដល់ពេលនេះ លោកឧកញ៉ា ទា វិចិត្រ បានព្រលែងសត្វក្រាស់ឬសត្វល្មិចចូលទៅ​សមុទ្រវិញ បានប្រមាណ ១៣៦ក្បាលហើយ៕ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម