ព័ត៌មានជាតិ
ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ អបអរកម្ពុជា ជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ “Beyond the Games” ក្រោមប្រធានបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” ដើម្បីអបអរ កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជ័យលាភីជាច្រើន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកស្រី គឹម សេដ្ឋានី មានប្រសាសន៍ថា “Beyond the Games” ជាឈ្មោះយុទ្ធនាការដែលនឹងផ្សារភ្ជាប់ជាមួយមហាជនទូទៅតាមរយៈមនោសញ្ចេតនា និងមោទនភាពទៅនឹងភាពជាម្ចាស់ផ្ទះ នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

លើសពីការប្រកួតកីឡា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជាដែលជាមុខមាត់ និងកេរិ៍្តឈ្មោះជាកម្លាំងថាមពល ដែលត្រូវបង្ហាញពិភពលោកឱ្យស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច សង្គមខ្មែរ ដ៏រុងរឿងថែមទៀត៕

លោកស្រីបានបន្ថែមថា ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ដែលបានរៀបចំឡើងក្រោមប្រធានបទ “បេះដូងលោតក្នុងចង្វាក់តែមួយ” បានបង្ហាញថា ទោះបីមនុស្សម្នាក់ៗមានទស្សនៈ និងការយល់ឃើញ គំនិត ឬការពិចារណាផ្សេងៗគ្នាក៏ដោយ ប៉ុន្តែចំនុចរួមមួយនៃភាពខុសគ្នាទាំងនោះគឺ ក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារនេះ មានការចូលរួមពីសិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅកម្រិតបឋមសិក្សាពីថ្នាក់ទី១ ដល់ទី៦ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទាំងគំនូរសរុបចំនួន ១៥០៧ផ្ទាំង មកពីគ្រឹះស្ថានសិក្សាចំនួន ១២៦៥ ដែលបានជ្រើសរើសចេញពីស្នាដៃកុមារចំនួន ៨០០០ផ្ទាំង ដើម្បីបង្ហាញជាសាធារណៈ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


