ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតទីម័រ ចង់ស្វែងយល់ពីយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យអាកាសចរស៊ីវិល នៅកម្ពុជា
ការចង់ស្វែងយល់យុទ្ធសាស្ត្រ អភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជារបស់ទីម័រនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយលោក ERMENEGILDO KUPA LOPES ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអាកាសចរស៊ីវិល។

នៅក្នុងជំនួបនោះ លោក ERMENEGILDO KUPA LOPES បានជម្រាបជូនលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានជួយផ្តល់ម៉ាស និងបរិក្ខារពេទ្យដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ចំពោះវិស័យអាកាសចរស៊ីវិល លោកអគ្គរដ្ឋទូតមានបំណងចង់ស្វែងយល់ពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ដែលមកដល់ពេលនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ជាការឆ្លើយតប លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានស្វាគមន៍ចំពោះការលើកឡើងរបស់លោក ERMENEGILDO KUPA LOPES ដែលមានបំណងស្វែងយល់នូវការរីកចម្រើនលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ហើយលោកបណ្ឌិតបានជម្រាបជូនឯកអគ្គរដ្ឋទូតអំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានចែករំលែកនូវយុទ្ធសាស្ត្រសំខាន់ៗ ដែលនាំឲ្យវិស័យអាកាសចរស៊ីវិលកម្ពុជាមានការរីកចម្រើន ផងដែរ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


