ព័ត៌មានជាតិ
សិស្សចប់ថ្នាក់ទី១២ ក្នុងខេត្តកំពង់ធំ ស្ទើរទាំងអស់បានបន្តការសិក្សានៅឧត្តមសិក្សា
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំមានប្រសាសន៍ថា សិស្សានុសិស្សនៅក្នុងខេត្តកំពង់ធំ ដែលបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ បានទៅបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សាឬសិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗទៀតមិនថាជាស្ថាប័នរដ្ឋ និងឯកជន។ លោកបានអះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកំពង់ធំ» នាព្រឹកមិញនេះ។

លោក តាន់ ប៊ុនហុង បានឱ្យដឹងថា អត្រាសិស្សក្នុងខេត្តដែលបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិស្ថិតនៅចន្លោះ ៣០-៤០ ភាគរយ។ ដោយសារតែមានការរីកចម្រើនខាងវិស័យអប់រំ ផ្នែកឧត្ដមសិក្សាទាំងសាធារណៈនិងឯកជន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងប្រទេសជាច្រើននោះ ដូច្នេះសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងខេត្តកំពង់ធំស្ទើរតែទាំងអស់បានទៅបន្តការសិក្សាថ្នាក់ឧត្ដមសិក្សា តាមគ្រឹះស្ថានសិក្សានានាទាំងរដ្ឋ និងឯកជន ព្រមទាំងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈតាមខេត្តមួយចំនួនផងដែរ។
លោកបន្តថា សិស្សមួយចំនួនទៀត ពួកគេអាចបន្តសិក្សាដោយចាប់យកជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមក្រសួងការងារ ឬក្រសួងផ្សេងៗ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើការពង្រឹងផ្ដោតលើការសិក្សាជំនាញសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនេះ។

ជាមួយគ្នានេះដែរ ចំពោះសិស្សក្រីក្រ និងសិស្សស្រី ដែលបញ្ចប់ការសិក្សាថ្នាក់ទី ១២ ប៉ុន្តែមានជីវភាពខ្វះខាត មិនអាចទៅបន្តការសិក្សាទៀតបាន លោក តាន់ ប៊ុនហុង បន្ថែមថា ខាងរាជរដ្ឋាភិបាល ក៏ដួចជាអង្គការដៃគូរជាច្រើន បានផ្ដល់ជាអាហារូបករណ៍ សម្រាប់ផ្គតផ្គង់ដល់ការសិក្សារៀនសូត្ររបស់ពួកគេផងដែរ។

បើលោកតាន់ ប៊ុនហុង សិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនាខេត្តកំពង់ធំឆ្នាំសិក្សា ២០២២ មានចំនួនប្រមាណ ៤១៣៦នាក់, ឆ្នាំសិក្សា ២០២១ កន្លងទៅ មានចំនួន ៣២៤៥នាក់។ ដោយឡែកក្នុងឆ្នាំសិក្សា២០២០ ព្រោះតែការរីករាលដាលនៃជំងឺសាកលកូវីដ ១៩ ដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចឱ្យសិស្សជាប់ដោយស្វ័យប្រវត្ត ដូច្នេះមានចំនួន ៤៩៣០នាក់៕
ដោយ៖ ថារី
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


