ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម៖ ប្រេងសាំង និងម៉ាស៊ូតបន្តចុះថ្លៃ នៅក្នុងសប្តាហ៍
ប្រេងសាំងបន្តចុះថ្លៃ ៥០រៀល នៅសល់ ៤៣៥០រៀល ខណៈម៉ាស៊ូតចុះមកត្រឹម ៤៣០០រៀល ក្នុង១លីត្រ នៅក្នុងសប្តាហ៍នេះ ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ។

ពាក់ព័ន្ធនឹងតម្លៃសាំងនេះ លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កន្លងមកថា យើងមិនអាចទស្សទាយឱ្យច្បាស់ពីការឡើងថ្លៃ ឬចុះថ្លៃនៃប្រេងឥន្ទន:បានទេ។
លោកបន្ថែមថា ប្រេងឥន្ទនៈដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ សុទ្ធតែនាំចូលពីទីផ្សារបរទេស។ ដូចនេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ទន:ក្នុងស្រុកយើង គឺអាស្រ័យទាំងស្រុងទៅនឹងតម្លៃលើទីផ្សារអន្តរជាតិ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា កន្លងទៅ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុននាំចូលប្រេង បានសម្រេចចូលរួមជាមួយរាជរដ្ឋាភិបាលបញ្ចុះតម្លៃប្រេង ២សេនក្នុងមួយលីត្រ។ ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សម្រេចជួយប្រជាពលរដ្ឋអ្នកជាវប្រេង ចំនួន២ សេន ក្នុងមួយលីត្រផងដែរ ដែលធ្វើឱ្យថ្លៃលក់ប្រេងក្នុងស្រុក ចុះថោកជាងថ្លៃគណនា ចំនួន ៤ សេនក្នុងមួយលីត្រ។ លោកថា ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួនមិនបានដឹងទេថា សម្ដេចតេជោ បានជួយចំណាយ ៤ សេន ក្នុងមួយលីត្រប្រេង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មួយរូបទៀត បានប្រាប់កម្ពុជាថ្មីកន្លងទៅថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


