សេដ្ឋកិច្ច
តម្លៃប្រេងលក់រាយ កើនឡើងខ្ពស់នៅថ្ងៃនេះ
តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយបន្តកើនឡើងខ្ពស់នៅថ្ងៃចន្ទ ទី ០១ មេសា ២០២៦ ក្នុងនោះប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ ៥៤៥០ រៀល ក្នុងមួយលីត្រ កើនឡើង ៤៥០ រៀល ប្រៀបធៀបការការប្រកាសរបស់ក្រសួងពាណិជ្ជកម្មលើកមុន ចំណែកឯប្រេងម៉ាស៊ូត បានកើនដល់ ៧៥០០ រៀល ក្នុងមួយលីត្រ។

ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃខាងលើអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ការជូនដំណឹងថ្មី។ រាជរដ្ឋា ភិបាល បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។
វិធានការទាំងនោះរួមមាន៖
១. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។
២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល។ ៣. រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់សូន្យ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។
៣. ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។
៤. បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


