ព័ត៌មានជាតិ
ប្រឡងបាក់ឌុប សិស្សវិទ្យាល័យតាលោ ១៦៨ នាក់ជាប់ ១៥១ នាក់ ឈរលេខ ១ ទូទាំងខេត្តពោធិ៍សាត់
តាមលទ្ធផលបានបង្ហាញថា សិស្សវិទ្យាល័យតាលោទទួលបានចំណាត់ថ្នាក់លេខ ១ ដែលមានអត្រាសិស្សប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ច្រើនជាងគេនៅក្នុងខេត្តពោធិ៍សាត់ សម្រាប់សម័យប្រឡងថ្ងៃ ០៥ ធ្នូ ឆ្នាំ២០២២។

របាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិ៍សាត់ដែលកម្ពុជាថ្មីទទួលបាន ក្នុងចំណោមសិស្ស ១៦៨ នាក់រៀននៅវិទ្យាល័យតាលោ ក្នុងនោះសិស្សប្រឡងជាប់មានចំនួន ១៥១ នាក់ស្មើ ៩២.៦៤ ភាគរយ។
ដោយឡែកវិទ្យាល័យពោធិ៍សាត់នៅក្នុងក្រុងពោធិ៍សាត់ អត្រាសិស្សប្រឡងជាប់បាក់ឌុបមានចំនួនតិចជាងគេទូទាំងខេត្ត ដោយក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុប ៥៣៧ នាក់ ជាប់បានតែ ២៣៣ នាក់ស្មើ ៤៣.៥៥ ភាគរយ។
យ៉ាងណាមិញ សិស្សបាននិទ្ទេស A ទូទាំងខេត្តសរុប ២៥ នាក់ សិស្សវិទ្យាល័យពោធិ៍សាត់ទទួលបានច្រើនជាងគេរហូតដល់ ៧ នាក់ ខណៈសិស្សនៅវិទ្យាល័យតាលោមានចំនួនតែ ២ នាក់ប៉ុណ្ណោះដែលទទួលបាននិទ្ទេស A។
គួរបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់មានវិទ្យាល័យចំនួន ១៦ កន្លែង មានសិស្សសរុបចំនួន ៨ ១៨៨នាក់ ក្នុងនោះស្រី ៤.២៣៨នាក់។ អនុវិទ្យាល័យមានចំនួន ៤៤ កន្លែង មានសិស្សសរុប ១៧,៨៩៨នាក់ ក្នុងនោះស្រី ៩.៣៩១នាក់។
ដោយឡែកបឋមសិក្សាមានចំនួន ៣០១ កន្លែង មានសិស្សសរុប ៦៨.៤៨៦នាក់ ក្នុងនោះស្រី ៣៣.១៨០នាក់ និងមត្តេយសិក្សាចំនួន ១៦៩ កន្លែងមានសិស្សសរុប ៧.៧៨៦នាក់ ក្នុងនោះកុមារី ៤.០១២នាក់។
ទូទាំងខេត្តក៏មានគ្រឹះស្ថានសិក្សាឯកជនចំនួន ១៣ កន្លែង សម្រាប់បណ្ដុះបណ្ដាលកូនចៅប្រជាពលរដ្ឋ។
វិទ្យាល័យទាំង ១៦ កន្លែងនៅខេត្តពោធិ៍សាត់មានឈ្មោះដូចជា៖
-វិទ្យាល័យ តាលោ
-វិទ្យាល័យ ទាចំរ៉ាត់
-វិទ្យាល័យ ប្រមោយ
-វិទ្យាល័យ ព្រះម្លូរ
-វិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន
-វិទ្យាល័យ ស៊ុយសែម នទីសេដ្ឋា
-វិទ្យាល័យ កោះស្វាយ
-វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ
-វិទ្យាល័យ បាកាន
-វិទ្យាល័យ ហ៊ុន សែន ក្រគរ
-វិទ្យាល័យ ឈើតុំ
-វិទ្យាល័យ ហ៊ុន សែន រំលេច
-វិទ្យាល័យ អូរតាប៉ោង
-វិទ្យាល័យ ហ៊ុន សែន ១០ មករា
-វិទ្យាល័យ ហ៊ុន សែន កណ្តៀង
-វិទ្យាល័យ ពោធិ៍សាត់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ជនសង្ស័យសារភាពទោសភ្លាម ម្ដាយ Tangmo ប្ដឹងទារសំណងជាង ៤០លានភ្លាម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ជនសង្ស័យពីររូប សារភាពថា ពិតជាបានសម្លាប់ Tangmo