ព័ត៌មានជាតិ
គ.ជ.គ.ម ចុះអនុស្សរណៈ ជាមួយអង្គការជំនួយរបស់វិហារដាណឺម៉ាក លើការគ្រប់គ្រងគ្រោះមហន្តរាយ
គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការជំនួយរបស់វិហារដាណឺម៉ាកប្រចាំនៅកម្ពុជា បានចុះអនុស្ស រណៈរួមគ្នា លើការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅកម្ពុជា។
ពិធីចុះអនុស្សារណៈនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ តំណាងឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី គ្រីស្ទីន រ៉ាស្មូសិន្គ នាយិកាអង្គការជំនួយរបស់ វិហារដាណឺម៉ាក ប្រចាំកម្ពុជា។

ភាគីទាំងពីរ បានជំរុញ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់នៅកម្ពុជា ក្នុងពេលមានគ្រោះមហន្តរាយកើតឡើងដោយធម្មជាតិ និងមនុស្សបង្កឡើង និងធ្វើតាមច្បាប់វិធានបទបញ្ជា និងគោលនយោបាយជាតិជាធរមាន។
លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការជំនួយរបស់វិហារដាណឺម៉ាកនៅកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងជាពិសេសសហការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាបន្តបន្ទាប់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងចូលរួមលើកកម្ពស់ការយល់ដឹង និងបង្កើនសមត្ថភាពអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្នតាមរយៈវេទិកា ការបណ្តុះបណ្តាល សិក្ខាសាលា សារព័ត៌មាន ការប្រាស្រ័យទាក់ទង និងការបោះពុម្ភឯកសារផ្សព្វផ្សាយ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីគោលនយោបាយ និងសកម្មភាពពាក់ព័ន្ធ នឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


