ព័ត៌មានជាតិ
ច្រាំងស្ទឹងសង្កែ ត្រូវបានជួសជុល និងកែប្រែថ្មីដើម្បីសោភ័ណភាពទីក្រុងស្អាត
មួយរយ:នៃការបញ្ជាអោយទឹកស្ទឹងសង្កែស្រកដល់បាតទៅតាមផែនការរបស់លោកអភិបាលខេត្ត គឺក្នុងន័យជួសជុល និងរៀបចំច្រាំងស្ទឹងអោយមានសោភ័ណភាព និងបរិស្ថានល្អ ដើម្បីលើកមុខមាត់សម្រស់ទីក្រុងដែលទទួលបានជ័យលាភីផ្ការំដួល៣ទងនាពេលថ្មីៗនេះ។

ប៉ុន្មានខែចុងក្រោយនេះ ឯកឧត្តមអភិបាលខេត្ត សុខ លូ បានចាត់អោយមន្ទីរជំនាញបិទទ្វារទឹកនៅទំនប់កង្ហត និងបើកទ្វារទឹកនៅទំនប់សាលាតាអន ដើម្បីធ្វើយ៉ាងណាអោយទឹកស្រកដល់បាតស្ទឹង ងាយស្រួលដល់កម្លាំងធ្វើការជួសជុលតាមចំណុចច្រាំងស្ទឹងដែលបាក់ស្រុត និងងាយស្រួលដល់ការកែលំអរច្រាំងស្ទឹង នៅកណ្តាលក្រុងបាត់ដំបង អោយមានសម្រស់ស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរគ្រប់ស្រទាប់អោយចាប់អារម្មណ៍លើខេត្តបាត់ដំបង។

នៅក្នុងដំណាក់កាលនៃការបញ្ជាអោយទឹកស្រកនេះដែរ គេសង្គេតឃើញថា ការបាក់ស្រុតច្រាំង នៅតាមបណ្តោយដងស្ទឹងសង្កែ គឺមានច្រើនកន្លែងគួរអោយកត់សម្គាល់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏រដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានដាក់គ្រឿងចក្រចុះគ្រប់គោលដៅ ដើម្បីធ្វើការសម្រុកជួសជុលអោយទាន់ក្នុងរដូវប្រាំងនេះ ដោយឡែកក្រុមកែលំអរច្រាំងក៏ធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីសម្រេចតាមទិសដៅរបស់គណអភិបាលខេត្តបាត់ដំបង។

ប្រជាពលរដ្ឋជាច្រើន បានកោតសរសើរដល់ស្នាដៃរបស់ឯកឧត្តម សុខ លូ ដែលបានផ្លាស់ប្តូរមុខមាត់ខេត្តបាត់ដំបង ជាច្រើនកន្លែង ចាប់តាំងពីលោកមកកាន់តំណែងលើទឹកដីដ៏អស្ចារ្យនេះ ។ ស្របពេលនេះដែរ ពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាត្រូវលុបបំបាត់អោយអស់ នូវបែរចិញ្ចឹមត្រីក្នុងទឹកស្ទឹង ដើម្បីទទួលបាននូវបរិស្ថានល្អ និងធ្វើអោយទឹកស្ទឹងមានអនាម័យល្អផងដែរ ដល់ការប្រើប្រាស់ និងសម្រាប់មនុស្សគ្រប់រូបបរិភោគ ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម៣ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


