Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត ស្នើ The Cambodia Daily Khmer បង្ហាញភស្តុតាងចំពោះការផ្សាយ ដោយគ្មានការពិតមកលើឯកឧត្ដម  

បានផុស

នៅ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់បក្ស​ប្រជាជន​កម្ពុជា បានស្នើឲ្យសារព័ត៌មាន The Cambodia Daily Khmer បង្ហាញភស្តុតាងពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមិនពិតដែល​ថា ឯកឧត្ដមជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ហើយប្រសិនបើគ្មានភស្តុតាងទេ ត្រូវកែសម្រួលជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ បន្ទាប់ពីសារព័ត៌មានអនឡាញ ដែលមានស្នាក់ការនៅក្រៅប្រទេសមួយ បានផ្សព្វផ្សាយព័ត៌​មានមិនពិត ដោយ​ចោទប្រកាន់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាមេបណ្តាញរកស៊ីឈើខុសច្បាប់។តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូ និងសារជាអក្សរ ដើម្បីឆ្លើយតបទៅកាន់សារព័ត៌មាន The Cambodia Daily Khmer នេះ។

នៅក្នុងសារនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វាមិនមែនជារឿងចម្លែកទេ ដែលសារព័ត៌មាន The Cambodia Daily Khmer តែងតែផ្សព្វផ្សាយព័ត៌មាន ឬធ្វើការវិភាគ ដែលមានលក្ខណៈលម្អៀង ក្នុងន័យរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា រួមទាំងរូបឯកឧត្ដមផ្ទាល់។

ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា កន្លងទៅឯកឧត្ដម មិនដែលចំណាយពេលវេលាឆ្លើយតបអ្វីទេចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានមួយនេះ។ ប៉ុន្តែលើកនេះ វាជាការដើរហួសព្រំដែនយ៉ាងខ្លាំង ហើយដែលខឯកឧត្ដម មិនអាចទទួល​យកបានទេ ពេលដែលសារព័ត៌មាន The Cambodia Daily Khmer បានប្រឌិតរឿងមិនពិត មកធ្វើការចោទប្រកាន់ឯកឧត្ដមដោយចំហរថា ឯកឧត្ដម គឺជាមេបណ្តាញរកស៊ីឈើខុសច្បាប់ ដោយទាំងគ្មានភស្តុតាងច្បាស់លាស់នោះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត​ បានបន្ថែមថា «ហេតុដូច្នេះ ចាំបាច់ខ្ញុំត្រូវប្រតិកម្មប្រឆាំងនឹងការចោទប្រកាន់ដែលបង្កប់ទៅដោយចេតនាទុច្ចរិតមួយនេះ ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ»។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត បានស្នើថា បើសារព័ត៌មាន The Cambodia Daily Khmer ពិតជាសារព័ត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិត ក្នុងការផ្សាយព័ត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាងមក។ បើគ្មានភស្តុតាងទេ សូមធ្វើការកែសម្រួលជាបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម