ព័ត៌មានជាតិ
ក្រសួងព័ត៌មានឱ្យខេមបូចាកែតម្រូវខ្លឹមសារអត្ថបទរឿងដកអាជ្ញាប័ណ្ណសារព័ត៌មាន ៣ ជាបន្ទាន់ បើមិនចង់ប្រឈមវិធានការច្បាប់
អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣នេះ បានទាមទារឱ្យសារព័ត៌មានខេមបូចា (CamboJANews) ធ្វើការកែតម្រូវខ្លឹមសារអត្ថបទមួយដែលដាក់ចំណងជើងថា «Ministry of Information Revokes Three Media Licenses Following Reports on Senior Official’s Role in Land Fraud» ដែលអត្ថបទនេះបានកាត់ចោលនូវចំណុចសំខាន់មួយចំនួន នៃខ្លឹមសារបញ្ជាក់អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការលុបអាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានចំនួន០៣ តាមរយៈកិច្ចសម្ភាសន៍មួយតាមប្រព័ន្ធតេឡេក្រាមរវាងអ្នកសារព័ត៌មានឈ្មោះ ឃួន ណារីម និងអ្នកនាំពាក្យក្រសួងព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន មានការខកចិត្តយ៉ាងខ្លាំងចំពោះសារព័ត៌មានខេមបូចា ដែលតែងតែអះអាងថា សារព័ត៌មានខ្លួន ជាសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ប៉ុន្តែការបំពេញតួនាទីភារកិច្ចរបស់សារព័ត៌មានមួយនេះ មិនបានត្រឹមត្រូវដូចការអះអាងនោះឡើយ។
សារព័ត៌មាននេះ តែងតែខិតខំផ្សព្វផ្សាយព័ត៌មាន ក្នុងចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើការអនុវត្តតួនាទីភាកិច្ច របស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល។
ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារបញ្ជាក់ អំពីការសម្រេចចិត្តរបស់ក្រសួងព័ត៌មាននេះ គឺជាចេតនាបំភាន់សាធារណជនឱ្យយល់ខុស ឬយល់ច្រលំមកលើក្រសួងព័ត៌មាន អំពីការសម្រេចចិត្តលុប អាជ្ញាបណ្ណរបស់អង្គភាពសារព័ត៌មានទាំង០៣ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។
ការកាត់ចោលនូវចំណុចសំខាន់មួយចំនួននៃខ្លឹមសារក្នុងកិច្ច សម្ភាសបែបនេះ ជាការអនុវត្តផ្ទុយទៅនឹងគោលការណ៍ នៃក្រុមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន ដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។
ករណីខាងលើនេះ ពុំមែនជាករណីលើកទីមួយ ដែលសារព័ត៌មាននេះ បានប្រព្រឹត្តខុសឆ្គងនោះទេ គឺកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានខេមបូចា ក៍បានចុះផ្សាយនូវអត្ថបទព័ត៌មានមួយជាភាសាអង់គ្លេស ដែលមានចំណងជើងថា “UN says press freedom in Cambodia remains severely restricted ក្នុងគេហទំព័ររបស់ខ្លួន ខណៈខ្លឹមសារនៃអត្ថបទព័ត៌មាននោះ ក៏មានខ្លឹមសារខ្លះបានប្រឌិតពាក្យពេជន៍ដោយបំភ្លឺខុសពីការពិតទាំងស្រុង នូវពាក្យពេជន៍ឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មានផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានទាមទារឱ្យសារព័ត៌មានខេមបូចា ធ្វើការកែតម្រូវខ្លឹមសារអត្ថបទ ដែលបានចុះផ្សាយខាងលើជាបន្ទាន់ដោយត្រូវដកស្រង់ខ្លឹមសារឱ្យបានត្រឹមត្រូវ និងគ្រប់ចំណុច បើពុំនោះទេក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


