ព័ត៌មានជាតិ
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ប្រឡងបញ្ចប់លើកទី១
កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) ឆ្នាំសិក្សា២០២៣ បានរៀបចំការប្រឡងបញ្ចប់ លើកទី១ នៅតាមមណ្ឌលសិក្សានានា មានរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត សម័យប្រឡងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដែលការប្រឡងបញ្ចប់មាន ៤ដង ក្នុងមួយឆ្នាំធ្វើឡើងតាម ប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ។

បណ្ដាខេត្តដែលមានការប្រឡងបញ្ចប់នេះដែរមានដូចជា ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ខេត្តកណា្តល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ។ មណ្ឌលសិក្សាដែលមានបេក្ខជនចូលរួមប្រឡងបញ្ចប់លើកទី៤ មានចំនួន ១២ មណ្ឌលសិក្សា ក្នុងនោះមានបេក្ខជនចូលរួមប្រឡង សរុប ៧០នាក់ ស្រី ២២នាក់។ ក្នុងចំនោមបេក្ខជន ក៏មានវត្តមានអ្នកសិក្សាដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូងផងដែរ។

មណ្ឌលដែលរៀបចំការប្រឡងរួមមាន៖ ១. មជ្ឈមណ្ឌល ប៊ីប នៃវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរកម្ពុជា (CGTI), ២. មជ្ឈមណ្ឌល ប៊ីប នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង, ៣. មជ្ឈមណ្ឌល ប៊ីប នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ, ៤. មជ្ឈមណ្ឌល ប៊ីប នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ, ៥. មជ្ឈមណ្ឌល ប៊ីប នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប, ៦. មជ្ឈមណ្ឌល ប៊ីប នៃមជ្ឈមណ្ឌលសិក្សាសហគមន៍វត្តគរ, ៧. មជ្ឈមណ្ឌល ប៊ីប នៃមជ្ឈមណ្ឌលសិក្សាសហគមន៍ដំរិល, ៨. មជ្ឈមណ្ឌល ប៊ីប នៃមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា, ៩.មជ្ឈមណ្ឌល ប៊ីប នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ, ១០. មជ្ឈមណ្ឌល ប៊ីប នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ, ១១. មជ្ឈមណ្ឌល ប៊ីប នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ, ១២. មជ្ឈមណ្ឌល ប៊ីប នៃអង្គការមូនិធិកុមារកម្ពុជា (CCF)។

គួរបញ្ជាក់ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត(BEEP) ផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិត មធ្យមសិក្សាបឋមភូមិ ទទួលបានវិញ្ញាបនបត្រសមមូល ដើម្បីបន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។ សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ទទួលបានសញ្ញាបត្រ អាចបន្តការសិក្សាចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យបច្ចេកទេស ទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


