ព័ត៌មានជាតិ
ផ្ទះ៣៣ខ្នង ក្នុងស្រុកមោងឫស្សី ត្រូវខ្យល់កន្ត្រាក់បំផ្លាញយ៉ាងដំណំ
ខេត្តបាត់ដំបង ÷ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣៣ខ្នង ត្រូវបានខូចខាតស្ទើរទាំងស្រុង បន្ទាប់ពីមានភ្លៀងធ្លាក់មួយប្រាវ បណ្តាលឱ្យមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង។

ហេតុការណ៍នៃគ្រោះធម្មជាតិនេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀងមួយមេ ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បោកបក់មកយ៉ាងខ្លាំងបណ្តាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ ៣៣ ខ្នងរងការខូចខាត។
បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងយ៉ាងខ្លាំង បានបោកបក់ចូលទៅលើឃុំចំនួន២ ក្នុងស្រុកមោងឫស្សី គឺឃុំឫស្សីក្រាំង និងឃុំកកោះ។
សមត្ថកិច្ចបានបន្ថែមថា នៅក្នុងឃុំប្ញស្សីក្រាំង គឺខូចខាតផ្ទះចំនួន ២២ ខ្នងផ្ទះខ្នង និងឃុំកកោះ ខូចខាតចំនួន ១១ ខ្នងផ្ទះ ដែលក្នុងនោះមាន របើកដំបូល ធ្លាក់ពីលើជើងតាង និងខដួលរលំទាំងស្រុង ប៉ុន្តែនៅក្នុងករណីនេះ មិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕ អត្ថបទ÷ សោ និយមរ័ត្ន



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


