ព័ត៌មានជាតិ
លោក ម៉ែន អេង ស្នើអាជ្ញាធរយកចិត្តទុកដាក់បញ្ហាគ្រោះអគ្គិភ័យ ថ្ងៃរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅវិទ្យាល័យជីភូខាងមុខ
(ខេត្តស្វាយរៀង): លោក ស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងជាប្រធានក្រុមការ ងារចុះជួយសង្កាត់ច្រកម្ទេស ព្រមទាំងសហការី និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារសង្កាត់ច្រកម្ទេស ព្រមទាំងលោកនាយកលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនជីភូ និងវិទ្យាល័យហ៊ុនសែនជីភូ ព្រមទាំងពិនិត្យទីតាំងដែលត្រូវរៀបចំធ្វើពិធីសង្ក្រាន្ត ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោក ស៊ុយ ជីហ៊ាង បានជំរុញឲ្យក្រុមការងារទាំងអស់ត្រូវផ្សព្វផ្សាយដល់សិស្ស សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីចូលរួមកម្សាន្តសប្បាយទាំងអស់គ្នាអបអរសាទរនៅក្នុងពិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ទៅតាមទំនៀមទំលាប់វប្បធម៌ប្រពៃណីខ្មែរដែលមានតាំងតែពីបុរាណ តរៀងមកជ្រកក្រោមដំបូលសន្តិភាពតែមួយរួមគ្នា។
លោកបានបន្តទៀតថា ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានដោយរលូននោះ យើងទាំងអស់គ្នាត្រូវត្រៀមឲ្យហើយទាំងផ្នែក សន្តិសុខសណ្តាប់ធ្នាប់ សោភណ្ឌភាព បរិស្ថាន អនាម័យ មានទាំងរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ផងដែរ។
លោក ម៉ែន អេង អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ច្រកម្ទេស ព្រមទាំងក្រុមការងារដែលជានិច្ចជាកាលតែងតែមានការយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា សង្កាត់ ក៏ដូចជាបញ្ហាជីភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូលនាពេលកន្លងមកបានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកពុទ្ធចក្រនិងអនាចក្រនៅក្នុងមូលដ្ឋានឲ្យមានការរីកចំរើនគួរទាទីមោទន:។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ពាក់ព័ន្ធទៅនិងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនាពេលខាងមុខនេះ លោកសំណូមពរសូមឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្ពស់នូវបញ្ហាគ្រោះអគ្គីភ័យដែលវាអាចកើតមានជាយថាហេតុ ត្រូវបង្ក្រាបឲ្យអស់កុំឲ្យមានក្រុមក្មេងទំនើងដើរអុកឡុកក្នុងកម្មវិធីនៅមូលដ្ឋានរបស់ខ្លួន ជាងនេះទៅទៀតកុំភ្លេចថែរក្សាសុខភាពរបស់ខ្លួនឯងផងពីព្រោះថាសុខភាពគឺជាបញ្ហាចម្បងរបស់មនុស្សគ្រប់គ្នាដែលត្រូវតែយកចិត្តទុកដាក់ដោយខានពុំបាន៕
ដោយ:ភក្ដី

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


