ឃាត់ខ្លួនជនសង្ស័យករណីរំលោភបញ្ជូនទៅតុលាការ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យករណីរំលោភបញ្ជូនទៅតុលាការ

Published

on

បុរសជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកកូនមុំឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើ​អនិតិជន។
ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១៤និង១០នាទី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំបានទៅដល់ចំណុចកើតហេតុនៅការដ្ឋានទី៣ ក្នុងក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។


យោងតាមរបាយការណ៍ពីអាវុធហត្ថស្រុកកូនមុំ បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផា សុ ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបុស្សក្រឡាញ់ ឃុំសៀមរាប ស្រុកសូរនិគមន៍ ខេត្តសៀមរាប មានទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:ទៅលើជនរងគ្រោះឈ្មោះ ធ. ស.ជ.ត អាយុ៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយគ្នា។


របាយការណ៍បានបញ្ជាក់ទៀតថា ករណីរំលោភសេពសន្ថវ:នេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅវេលាម៉ោង១១និង៣០នាទី បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុកម្តាយក្មេងរងគ្រោះនោះ។       បច្ចុប្បន្នជនសង្ស័យ​​ត្រូវបានអាវុធហត្ថស្រុកកូនមុំបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ វុទ្ធឦសាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services