ព័ត៌មានជាតិ
រដ្ឋាភិបាលចិន ផ្ដល់អាហារូបករណ៍ចំនួន៦១កន្លែង ដល់សិស្សនិស្សិតកម្ពុជា
ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២១នេះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់អាហារូបករណ៍ចំនួន៦១ កន្លែងដល់សិស្សនិស្សិតមន្ត្រីរាជការបុគ្គលិកអង្គការក្រុមហ៊ុននៃព្រះរាជាណាចក្រកម្ពុជាដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បរិញ្ញាបត្រនៅសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ឆ្នាំសិក្សា២០២១ ២០២២។
លោកយក់ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ការផ្តល់អាហារូបករណ៍នេះសោហ៊ុយធ្វើដំណើរទៅមកជាបន្ទុករបស់សាមីជន រីឯការចំណាយផ្សេងដូចជាការស្នាក់នៅការសិក្សានិងប្រាក់អាហារូបករណ៍ជាបន្ទុករបស់រដ្ឋាភិបាលចិន។

លោកបានបន្តថា មុខជំនាញសិក្សារួមមានវិទ្យាសាស្ត្រ វិស្វកម្មសេដ្ឋកិច្ច ការគ្រប់គ្រងពាណិជ្ជកម្ម វេជ្ជសាស្ត្រនិងព័ត៌មានវិទ្យា។ លោកបានឲ្យដឹងទៀតថា ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះវិញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរមានសញ្ញាបត្របរិញ្ញាបត្រ មានអាយុយ៉ាងច្រើន៣៥ឆ្នាំមានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទានិងសតិបញ្ញា។ រីឯថ្នាក់បរិញ្ញាបត្របេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រមានតម្លៃស្មើមានអាយុក្រោម២៥ឆ្នាំមានលិខិតបញ្ជាក់ចំណេះដឹងពីភាសាចិនយ៉ាងទាបត្រឹមកម្រិត HSK3មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទានិងសតិបញ្ញា។

លោកបានឲ្យដឹងបន្ថែមទៀតថា ការដាក់ពាក្យសុំប្រឡងនឹងចាប់ទទួលពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២១នៅការិយាល័យអាហារូបករណ៍និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌និងអាហារូបករណ៍ហើយការប្រឡងធ្វើថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ចំពោះវិញ្ញាសាប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាអង់គ្លេសនិងសម្រាប់ថ្នាក់បរិញ្ញាបត្ររួមមានគណិតវិទ្យានិងវប្បធម៌ទូទៅ។
លោកបានបន្ថែមទៀតថា ផ្អែកលើលទ្ធផលប្រឡងក្រសួងអប់រំយុវជននិងកីឡានឹងជ្រើសរើសបេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤០នាក់និងថ្នាក់បរិញ្ញាបត្រចំនួន២១នាក់ បញ្ជូនទៅឲ្យស្ថានទួតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាដើម្បីពិនិត្យនិងសម្រេចចុងក្រោយ។
បើតាមលោក ហេង ជិនហាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថា បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណជាង១ពាន់នាក់បើប្រៀបទៅនឹងប្រទេសផ្សេងៗចំនួននិស្សិតកម្ពុជាមានកំណើនច្រើនជាងគេដែលកំពុងសិក្សានៅប្រទេសចិន៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


